ស្អែកសែនចិន! មកដឹងពីត្រណមទាំង ១២ មិនគួរធ្វើក្នុងថ្ងៃចូលឆ្នាំចិន មានទាំងហាមខ្ចីលុយអ្នកដទៃទៀត

Share This

ពិធីបុណ្យចូលឆ្នាំចិន ២០២៥ នឹងឈានចូលមកដល់នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ ស្អែកនេះ ខណៈប្រជាជនចិន រួមទាំងបងប្អូនជនជាតិខ្មែរសែស្រឡាយចិននៅកម្ពុជា នាំគ្នាត្រៀមរៀបចំពិធីបុណ្យនេះជាបណ្ដើរៗ ដើម្បីអបអរឆ្នាំថ្មី ប្រពៃណីរបស់ជនជាតិចិន។

កៀកនឹងថ្ងៃពិធីបុណ្យសែនចូលឆ្នាំចិនខិតជិតមកដល់ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង ក៏បានចែករំលែកអំពីត្រណមមួយចំនួន ដែលពុំគួរធ្វើកំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ដែលមានដូចជា ៖

១. ហាមបោកខោអាវ

ទេវតាបណ្ដែតលាភសំណាងតាមទឹកដើម្បីឱ្យកូនចៅរបស់លោកងូតទឹក ឬប្រើប្រាស់ គឺសុទ្ធតែទទួលបានលាភសំណាងពេញមួយឆ្នាំ ដូចនេះបើអ្នកបោកខោអាវ ឬ ជូតទឹក គឺអ្នកហាក់ដូចជាប្រមាថ ថែមទាំងហាក់ដូចជាបោកលាភសំណាងឱ្យចេញពីខ្លួនអ្នកដូចគ្នា។

២. ហាមគេងខ្ជិលលើគ្រែ

អ្នកអាចគេងយូរបាន តែហាមភ្ញាក់ពីគេងហើយនៅតែមិនព្រមងើបទៅងូតទឹកទើបខុស បើមិនដូចនេះទេ ក្នុងឆ្នាំថ្មីនេះអ្នកអាចខ្ជិល រកស៊ីចាប់ឱកាសមិនទាន់គេ ធ្វើអ្វីៗយូរថ្ងៃ យូរខែ ទើបទទួលផល។

៣. ហាមបោសសំរាម

ដោយសារនៅយប់ថ្ងៃទី​ ២៨ ដែលជាថ្ងៃសែននេះ ពេលយប់ទេវតាទ្រព្យលោកចុះមកឋានមនុស្សយើង ដើម្បីចែកមាស ចែកទ្រព្យគ្រប់ៗផ្ទះ បើអ្នកបោសសំរាម មានន័យអ្នកអាចបោសប៉ះមាស បោសប៉ះទ្រព្យសម្យត្តិដែលទេវតាទ្រព្យបោះឱ្យនោះយកទៅចោលបាត់។ តែបើសំរាមអ្នកច្រើន អ្នកអាចបោសដើរចូលក្នុងផ្ទះវិញ ហើយសំរាមនោះទុកក្នុងផ្ទះសិន តែបើសំរាមប្រភេទងាយរលួយ ងាយចេញស្អុយ អ្នកអាចយកទៅបោះចោលបាន។

៤. ហាមធ្វើឱ្យបែកបាក់ របស់នានាក្នុងផ្ទះ

បើអ្នកធ្វើឱ្យបែកបាក់របស់អ្វីមួយក្នុងផ្ទះ គឺជាហេតុមិនល្អ ភាគច្រើន ប៉ះលើការបែកបាក់ ឬ ខាតបង់លុយកាក់ដោយសារបញ្ហាបន្ទាន់។ បើអ្នកមិនប្រយ័ត្ន ហើយធ្ចើឱ្យបែករបស់អ្វីមួយ ភ្លាមៗអ្នកត្រូវស្រែកថា ហេងហេង ហេងហេង ហេងហេង ឬ រីកផ្កាកើតទ្រព្យ បន្ទាប់មកយកក្រដាសក្រហមមកខ្ជប់បំណែកបែកបាក់នោះយកទៅចោល នោះគឺគ្រប់យ៉ាងល្អប្រសើរឡើងវិញ។

៥. ហាមគេងថ្ងៃ

ការគេងថ្ងៃ គឹអាចធ្វើឱ្យបាត់បង់ស្មារតីក្នុងរកស៊ី ឬធ្វើការងារផ្សេងថែមទាំងអ្នកប្រែជាខ្ជិលជាងឆ្នាំមុនៗ។

៦. ហាមខ្ចីលុយអ្នកដទៃ

ងាយយល់ណាស់ បើអ្នកខ្ចីលុយក្នុងថ្ងៃចូលឆ្នាំនេះ ក្នុងឆ្នាំនេះអ្នកអាចមានបញ្ហាលុយកាក់មិនថានៅកន្លែងធ្វើការ ឬនៅផ្ទះនោះទេ។ សំដៅលើបញ្ហាចរន្តលុយហូរអត់ទាន់។

៧. ហាមជេរអ្នកដទៃ ជាពិសេសកូនក្មេង

អ្នកជេរអ្នកដទៃកាន់តែច្រើន អ្នកដែលស៊យគឺជាអ្នក ចិត្តអ្នកក្ដៅក្រហាយជាងឆ្នាំមុន មួម៉ៅជាងផ្ទះ ឬអាចមានបញ្ហាឡើងតុលាការជាប់គុកជាប់ច្រវាក់ ដោយសារតែសំដី។

៨. កុំប្រើកន្ត្រៃ ឬឧបករណ៍ប្រភេទកាត់ផ្តាច់ច្រើនពេក

ព្រោះគេជឿថា អ្នកកំពុងកាត់ផ្លូវហូរនៃលុយកាក់ លាភសំណាង របស់អ្នកឱ្យដាច់។

៩. កុំឱ្យត្រូវរបួស

ដោយគេជឿថា អ្នកអាចជាមិនមានសុវត្ថិភាពនោះ អ្នកមានរបួស ឬ គ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង។

១០. ហាមផឹកថ្នាំ

បើមិនចាំបាច់ទេ កុំផឹកថ្នាំអី ក្នុងថ្ងៃចូលឆ្នាំនេះ ព្រោះគេជឿថា អ្នកមានសុខភាពមិនល្អ ងាយឈឺនេះ ងាយឈឺនោះ។

១១. ហាមកាត់សក់

ព្រោះគេជឿថា ការកាត់សក់ គឺជាការកាន់ទុក្ខនរណាម្នាក់ តែបើកាត់មុនថ្ងៃសែនចូលឆ្នាំចិនវិញគឹបាន គឺកាត់រឿងអាក្រក់ៗចេញវិញ។

១២. ហាមទៅពិនិត្យសុខភាព

ក្នុងន័យនេះមានន័យថា​ កុំទៅពិនិត្យសុខភាពក្នុងថ្ងៃចូលឆ្នាំចិន ៣ ថ្ងៃតែប៉ុណ្ណោះ បើមិនចាំបាច់៕

ប្រភព ៖ ហុងស៊ុយ

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

ព័ត៌មានបន្ថែម

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ