អ្នកដែលចូលចិត្តទទួលទានមីកញ្ចប់ជាពិសេសមីម៉ាម៉ា តើមានធ្លាប់ឆ្ងល់ដែរឬទេថាមីមួយកញ្ចប់មានប៉ុន្មានសរសៃ ហើយតើមួយកញ្ចប់មានសរសៃស្មើគ្នាឬទេ? ថ្ងៃនេះយើងនឹងមកស្រាយចម្ងល់អំពីរឿងនេះ តស់!មកដឹងចម្លើយទាំងអស់គ្នា។
ពិតណាស់ ពេលអ្នកចង់ទទួលទាលមីកញ្ចប់ អ្នកមិនបានខ្វល់អ្វីច្រើនទេ គ្រាន់បានមីដល់ដៃហើយហែកឆុងញ៉ាំជាកាស្រេច ដោយមិនដែលគិតថាវាមានចំនួនសរសៃប៉ុន្មាន វែង ឬ ខ្លីឡើយ។
ជុំវិញបញ្ហានេះ បើតាមក្រុមហ៊ុនមីម៉ាម៉ាបានឱ្យដឹងថា ចំនួនសរសៃមីនៅក្នុងកញ្ចប់មីត្រូវបានកំណត់ដោយម៉ាស៊ីនផលិតផ្ទាល់ ដោយក្នុងនោះ កញ្ចប់ទំហំស្តង់ដារមានសរសៃមីចំនួន ៧២ សរសៃក្នុងមួយកញ្ចប់។ បើនិយាយអំពីមីកញ្ចប់ធំវិញ ក្រុមហ៊ុនមីម៉ាម៉ា បានទម្លាយឱ្យដឹងថា គឺមានចំនួន ៩២ សរសៃក្នុងមួយកញ្ចប់៕
ប្រភព៖ Sanook