រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

Share This

មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រតាមដានរបស់ពិធីករល្បីឈ្មោះ តាប៊ុយ សុទ្ធសឹងតែបានជ្រាបហើយជុំវិញរ៉ាវកាលពីថ្មីៗកន្លងទៅ ដែលបានផ្ទុះការវែកញែកខ្លាំងទាក់ទងនឹងវីដេអូសម្ភាសមួយរបស់ពិធីកររូបនេះ ដោយក្នុងនោះលោកទទួលរងមតិរិះគន់មិនពេញចិត្តពីអ្នកលេងបណ្ដាញសង្គមចំពោះការធ្វើបទសម្ភាសនោះ។

ក្រៅពីមហាជនអ្នកលេងហ្វេសប៊ុក ក៏ឃើញមានអ្នកក្នុងចង្កោមសិល្បៈជាច្រើន ក៏ដូចជាបុគ្គលល្បីៗលើបណ្ដាញសង្គម បានចែករំលែក និង បញ្ចេញមតិវែកញែករៀងៗខ្លួនជុំវិញរឿងរ៉ាវនេះដែរ។

ដោយឡែក ស្របពេលរងការវែកញែកខ្លាំង ក៏ដូចជាមតិពីអ្នកក្នុងសិល្បៈ និង បុគ្គលល្បីៗលើបណ្ដាញសង្គមជាច្រើន ក៏បានឃើញពិធីករ តាប៊ុយ ចេញបង្ហោះសារមួយរៀបរាប់ជុំវិញរ៉ាវរបស់ខ្លួន ផ្ញើជូនជាពិសេសដល់មិត្តអ្នកសិល្បៈ ក៏ដូចអ្នកបង្កើតមាតិកាវីដេអូបណ្ដាញសង្គម ព្រមទាំងអ្នកគាំទ្ររបស់ខ្លួន ដោយលោកទទួលនូវពាក្យបញ្ចេញមតិទាំងអស់ ព្រោះជាសិទ្ធិរបស់បងប្អូនមហាជន តែរូបលោកនៅតែប្រកាន់ភ្ជាប់នៅចំណុចវិជ្ជមានចំពោះមនុស្សជុំវិញខ្លួន និង ការចង់ចាំល្អៗរបស់មិត្តអ្នកសិល្បៈ។ លើសពីនេះ តាប៊ុយ ក៏បានរៀបរាប់ពីដំណើរលើវិថីសិល្បៈរបស់លោកទាំងជោគជ័យ និង បរាជ័យ ព្រមទាំងបញ្ហាផ្លូវចិត្តដែលលោកបានជួបជាច្រើនកន្លងមកទៀតផង។

សារនោះ ពិធីករ តាប៊ុយ បានបង្ហោះរៀបរាប់ថា ៖ «សារនេះសូមជូនជាពិសេសជូនចំពោះ សិល្បករ សិល្បការិនី influencers content creator បណ្តាអ្នកគាំទ្រ ឬ មិនគាំទ្រដែលបានខមមិនទាក់ទងរឿងរ៉ាវថ្មីៗកន្លងមកអំពីខ្ញុំបាទ សម្រាប់អារម្មណ៍ខ្ញុំ គឺទុកសិទ្ធិឱ្យពុកម៉ែបងប្អូនខមមិនដោយសេរី ពីព្រោះជាសិទ្ធិរបស់គាត់ ពីព្រោះខ្ញុំបាទជាមនុស្សម្នាក់សម្លឹងមើលឃើញតែចំណុចល្អវិជ្ជមានរបស់មនុស្សជុំវិញខ្លួន ឬក្នុងបណ្តាញសង្គមពីព្រោះមនុស្សយើងម្នាក់ៗតែងតែមានចំណុចល្អក្នុងខ្លួន ហើយក៏នៅតែចងចាំអំពើល្អរបស់សិល្បករសិល្បការិនី influencers content creators ដែលធ្លាប់ចូលរួមធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធីពេញចិត្តឬអត់ ១ ដែលខ្ញុំបាទធ្លាប់ផលិតកន្លងមក ប្រសិនបើមិនមានវត្តមានគាត់កម្មវិធីក៏មិនជោគជ័យដូចដែលពុកម៉ែបងប្អូនបានដឹងនឹងទទួលស្គាល់ ពិសេសគឺអរគុណអស់ពីបេះដូង និង ទឹកចិត្តដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនាកម្មវីធីរបស់ខ្ញុំបាទ មិនមានការចូលរួមឬគាំទ្រចំណុចណាមួយរបស់អ្នកទាំងអស់គ្នា ខ្ញុំបាទក៏មិនមានថ្ងៃនេះដែរ»។

តាប៊ុយ បន្តថា ៖ «ពិសេសការផ្តល់ឱកាសការងារពី MyTV ដែលជាកន្លែងផ្លាស់ប្តូរឆាកជីវិតខ្ញុំ សម្រាប់អារម្មណ៍ខ្ញុំពេលនេះ គឺរឹងមាំទាំងរូបរាងសុខភាពផ្លូវកាយ ផ្លូវចិត្តបន្ទាប់ពីសម្រាកការគិតមួយរយៈគួរសម ពិសេសគឺខ្ញុំបាទបានជោគជ័យ ការគេងបន្ទាប់ពីបរាជ័យ ការគេងជាយូរជំនាន់ធ្វើការនៅ MyTV ពីព្រោះគិតច្រើនមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង។

រាល់ថ្ងៃ គឺសប្បាយចិត្តប្រឹងតែងហាត់ប្រាណ ធ្វើការរកលុយហើយដើរនៅណាក៏ញញឹមពីព្រោះផ្លូវចិត្តកំពុងល្អ ពិសេសអាចជោគជ័យក្នុងការគេង ខុសឆ្គងត្រង់ចំណុចណា ខ្ញុំបាទសូមអភ័យទោសហើយក៏សង្ឃឹមថានឹងមានការបកប្រែសារនេះក្នុងន័យអវិជ្ជមានណាមួយ និង អរគុណយ៉ាងពិសេសនឹងចងចាំរឿងរ៉ាវល្អៗកន្លងមកដល់សិល្បករសិល្បការិនី influncers content creators បណ្តាអ្នកគាំទ្រនឹង CBS»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

ព័ត៌មានបន្ថែម

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

កន្លងផុតមួយរយៈ ពេជ្រ ចរណៃ បានទៅរកគ្រូមើលផ្លូវងងឹត រកឃើញមូលហេតុស្មានមិនដល់មួយ អាចជាផ្នែកធ្វើឱ្យមានភ្លើងឆេះ

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

(វីដេអូ) ក្ដីស្រមៃមនុស្សស្រីចង់បាន! ពេជ្រ ពិសី ត្រូវគូដណ្ដឹងរៀបចំកម្មពិធី Surprise មួយនៅមាត់សមុទ្រ មុនកាន់ដៃគ្នាចូលរោងការ

តារាជើងចាស់ TVB ម្នាក់ ទម្លាយទាំងអួលដើម-ក គ្មានចំណូលចិញ្ចឹមជីវិត ក្នុងវ័យ ៦៧ ឆ្នាំ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ស្វែងរកព័ត៌មាន​ ឬវីដេអូ