នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ទាហានថៃ បាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យមកវាស់បានទេ ទើបពួកទាហានថៃក៏បានដកថយ។ នេះបើតាមការឱ្យដឹងពី BTV Cambodia នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ។
តាមប្រភពបានបន្តឱ្យដឹងថា ចំណែកភាគីថៃមួយក្រុមទៀត ចង់ទៅបង្គោលព្រំដែនលេខ ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និង ប្រជាពលរដ្ឋដែលជាម្ចាស់ដី និង ជាអ្នករស់នៅផ្ទាល់បានត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។
តាមប្រភពបានឱ្យដឹងទៀតថា សភាពការណ៍ពេលនេះមិនធ្ងន់ធ្ងរនោះទេ តែកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី៕