បើកទឹកទុកប្រើផង! ចាប់ពីយប់នេះ សង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ២ នឹងដាច់ទឹកប្រើប្រាស់តាមពេលវេលាកំណត់

Share This

នាពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ក្នុងសង្កាត់មួយចំនួនស្ថិតក្នុងខណ្ឌចំនួន ២ នៅរាជធានីភ្នំពេញ រួមមាន ខណ្ឌឫស្សីកែវ និង ខណ្ឌមានជ័យ។

តាមរយៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំពោះដំណើរការផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននេះដែរ នឹងធ្វើឡើងទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖

១. សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥

រដ្ឋាករទឹកស្វយ័ត គ្រោងដំឡើងវ៉ានលើបំពង់ទំហំ ៣០០ មម ចំនួន ១ ទីតាំង នៅលើផ្លូវលេខ ៥៩៨ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវលេខ ៣៥៥ រហូតដល់ផ្លូវលេខ ៥០R ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការងារការដ្ឋាន។ ការងារនេះ តម្រូវឱ្យធ្វើការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់ដំឡើងវ៉ានរួច។

២. សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ ៣០០ មម ទៅទំហំ ១៦០ មម នៅលើផ្លូវលេខ ៣៧១ (NT) ចន្លោះផ្លូវលេខ ៣២BT-១០០BT ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥។ ការងារនេះតម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលគឺ ចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការងារការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិចបន្តួច ក្រោយពេលជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ ៣០០ មម នេះរួច៕

សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

(វីដេអូ) ជីវិតអាពាហ៍ពិពាហ៍ស្ងប់ស្ងាត់មួយរយៈ កែវ ឡាវីញ និយាយទាំងញញឹមថា ពេលនេះនាងនៅម្នាក់ឯង

កម្មពៀរមែន! ទាហានថៃ ដែលធ្លាប់ឈ្លោះចង្អុលមុខស្រ្តីខ្មែរនៅប្រាសាទតាមាន់ធំថ្ងៃមុន ត្រូវគេប្រទះឃើញស្ល-ា./ប់ក្នុងបន្ទប់ទឹក

ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ ៣០០ ដុល្លារ

មូលហេតុដែល ASUS ឈានមុខគេក្នុងការថែទាំក្រោយពេលទិញ ជាមួយនឹង Perfect Warranty

ព័ត៌មានបន្ថែម

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

កម្មពៀរមែន! ទាហានថៃ ដែលធ្លាប់ឈ្លោះចង្អុលមុខស្រ្តីខ្មែរនៅប្រាសាទតាមាន់ធំថ្ងៃមុន ត្រូវគេប្រទះឃើញស្ល-ា./ប់ក្នុងបន្ទប់ទឹក

អួលដើម-ក! លោក ទ្រី ស៊ីថេង បង្ហោះវីដេអូចុងក្រោយជាមួយ ឡាក់គី ថតមុននាងលាចាកលោកមួយថ្ងៃ នៅអាចឆ្លើយឆ្លងគ្នាបាននៅឡើយ មិនគួរឈឺស្លា-ប់លឿនបែបនេះ

ដាក់អាវភ្លៀងតាមខ្លួនផង! កម្ពុជាទទួលឥទ្ធិពលតិចតួចពីព្យុះទី ១៣ ឈ្មោះ «កាជិគី» អាចមានភ្លៀងធ្លាក់ផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរគ្រប់ខេត្តក្រុង

ក្តុកក្តួលបំផុត! ឆ្លងកាត់សង្គ្រាមម្ដងហើយម្ដងទៀត ចុងក្រោយលោកយាយព្រះជន្ម ១០៥ ឆ្នាំ ត្រូវលាចាលោកនៅជំរំភៀសសឹក

ត្រៀមចិត្តត្រៀមកាយប្អូនៗ! ព្រឹកនេះ «ហឹបប្រធានវិញ្ញាសា» ត្រូវបានដឹកទៅតាមរាជធានីខេត្តហើយ សម្រាប់ប្រឡងបាក់ឌុប ៣ ថ្ងៃទៀត

កុំប្រហែស! បើស្ងាត់ៗសង្កេតឃើញមនុស្សជិតខ្លួនមានសញ្ញា ៤ នេះ សូមកុំទុកឱ្យគេនៅម្នាក់ឯងអី ព្រោះគេអាចកំពុងរៀបគម្រោងគិតខ្លី

ដុកទ័រសង្ហារូបនេះ សរសើរអ្នកស្រឡាញ់ភេទដូចគ្នាឥលូវថាពូកែៗ អាចយកធ្វើជាគំរូ ព្រោះពួកគេឆ្លងកាត់ឧបសគ្គច្រើនក្នុងជីវិត

ស្វែងរកព័ត៌មាន​ ឬវីដេអូ