តាំងពីបែកស្នេហា លើកទីមួយ Bella និយាយប្រាប់អ្នកគាំទ្ររឿងរៀបការ គួរឱ្យភ្ញាក់ផ្អើល
ចាប់តាំងតែចែកផ្លូវជាមួយនឹងតារាសម្ដែងប្រុស Weir Sukollawat មក តារាសម្ដែងស្រី Bella កាន់តែធ្វើខ្លួនស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យមហាជនស្ងើចសរសើរមិនដាច់ពីមាត់។ ដោយឡែក បើនិយាយពីការងារវិញ ក៏ចូលមកជាបន្តបន្ទាប់ផងដែរ។
យ៉ាងណាមិញ បើនិយាយពីរឿងរ៉ាវបេះដូងវិញ មកទល់ពេលនេះតារាស្រី Bella នៅទំនេរហាក់មិនទាន់រកអ្នកស្អំបេះដូងថ្មីឡើយ ដោយនាងកំពុងតែផ្តោតលើការងារជាសំខាន់។ ក្នុងនោះ ថ្មីៗនេះ ស្រីស្រស់ Bella បានឡើងផ្តល់បទសម្ភាសបើកបង្ហាញពីជីវិតរបស់ខ្លួនក្នុងកម្មវិធីរបស់លោក Woody ដោយបានទម្លាយពីបញ្ហាផ្សេងៗជាច្រើន ហើយអ្វីដែលផ្ទុះការចាប់អារម្មណ៍នោះ គឺស្រីស្រស់រូបនេះបានទម្លាយពីគម្រោងរៀបការនៅពេលអនាគតរបស់ខ្លួន។
តាមរយៈបទសម្ភាស Bella បានទម្លាយពីគម្រោងរៀបការនាថ្ងៃអនាគតរបស់នាងថា ៖ «សម្រាប់នាង រឿងរៀបការយ៉ាងម៉េចក៏បាន អត់រៀបការក៏បាន តែថាបើរៀបការគឺត្រូវរៀបចំបែបសាមញ្ញៗ តែពេលនេះនៅពុំទាន់គិតទេ គឺសុំពេលខិតខំប្រឹងប្រែងធ្វើការងារសិន ព្រោះនាងមិនមែនជាមនុស្សម្នាក់ដែលបោះបង់ការដើម្បីស្នេហាឡើយ»៕