ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដែលលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំ ជាដើម។
ក្នុងនោះសល់តែ ១ ថ្ងៃ ឈានចូលដល់ខែសីហា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោកគ្រូចិនសែ ម៉ុង បានបង្ហើបតាមរយៈផេកហុងស៊ុយឱ្យបានដឹងថា ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ អ្នកកើតឆ្នាំម្សាញ់ និង ឆ្នាំខាល ឆុងខ្លាំងជាងគេ គុណនឹង ២ សូមប្រុងប្រយ័ត្ន។
គួរឱ្យដឹងផងដែរ តាមក្បួនហុងស៊ុយ ខែសីហាខាងមុខនេះ គឺជាខែវក ជាខែដែលមានឆ្នាំចំនួន ២ ឆុងគឺ ឆ្នាំខាល និង ឆ្នាំម្សាញ់៕