គ្រួសារអុជធូបបួងសួង! បុរសម្នាក់បាត់ខ្លួន បន្ទាប់ពីលោតទៅជួយនារីម្នាក់ធ្លាក់ក្នុងប្រឡាយទឹកនៅស្ទឹងមានជ័យទី ៣ រកមិនទាន់ឃើញ

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល បន្ទាប់ពីបានជ្រាបករណីប្រុសស្រី ២ នាក់ ​បានធ្លាក់ចូលទៅក្នុងទឹកប្រឡាយ កាលពីវេលា​ម៉ោង​ ៣ និង ៤០ នាទីទៀបភ្លឺ ថ្ងៃទី​ ១១​ ខែតុលា​ ឆ្នាំ​២០២៥ ស្ថិតនៅចំណុចផ្លូវ៥០ម៉ែត្រ​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងករណីនេះ តាមប្រភពព័ត៌មានបានបញ្ជាក់ឱ្យបានដឹងថា ខណៈគិតត្រឹមម៉ោង ១២ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ សពនារីម្នាក់ត្រូវបានរកឃើញ នៅយប់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ខណៈសពបុរសម្នាក់ទៀតដែលជាអ្នកលោតជួយតាមក្រោយ គឺមិនទាន់រកឃើញនៅឡើយ ធ្វើឱ្យម្ដាយ និង ក្រុមគ្រួសារមានប្រពន្ធកូនជាដើម បានយំសោក​ និង បានអុជធូបបួងសួងឱ្យឆាប់រកឃើញសាកសពនៅចំណុចកើតហេតុ។

គួរឱ្យដឹងផងដែរថា តាមរយៈវីដេអូឃ្លីបថតចេញពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នៅយប់កើតហេតុ អំឡុងពេលមេឃកំពុងធ្លាក់ភ្លៀង គេបានឃើញរថយន្ត Toyota Prius ពណ៌ទឹកប្រាក់ មិនចាំផ្លាកលេខ បានឈប់នៅបណ្តោយផ្លូវទ្រុងមាន់ ក្បែរស្តុបលូ ៣ បន្ទាប់មកគេបានឃើញបុរសម្នាក់ ពាក់អាវយឺតពណ៌ស ចេញពីរថយន្តទ្វារខាងស្តាំ ដើរសម្តៅទៅកាន់បង្គោលភ្លើង រួចក៏ក្អួតចង្អោរ។ ប៉ុន្មានវិនាទីក្រោយមក គេឃើញនារីម្នាក់ ស្លៀកពាក់រ៉ូបពណ៌ខ្មៅ បើកទ្វារខាងឆ្វេងចេញពីរថយន្ត ដើរទៅរកបុរសខាងលើដោយស្ទុះទៅឱប និង បង្កើតភាពស្និទ្ធស្នាល។

បន្ទាប់ពីស្និទ្ធស្នាលគ្នាក្នុងស្ថានភាពដូចស្រវឹងរួចមក អ្នកទាំង ២ បានបបួលគ្នាទៅឈរក្បែរមាត់ប្រឡាយ ដោយខាងស្រីឡើងឈរលើបង្កាន់ដៃបេតុងមាត់ប្រឡាយលូ ចំណែកខាងប្រុសនៅឈរលើផ្លូវក្បែរនោះ។ គ្រានោះគេបានឃើញខាងស្រីដើរបាន ៩ ទៅ ១០ ជំហាន ក៏បោះមួយជំហានទៀតធ្លាក់ចូលប្រឡាយលូតែម្តង ស្របពេលខាងប្រុសកំពុងឱបក្បាលច្រត់ដៃទៅរបាំងថ្ម មិនបានចាំភ្លឹក។ បន្ទាប់ពីដឹងថាខាងស្រីធ្លាក់ទឹក ខាងប្រុសក៏សម្រេចចិត្តលោតទៅជួយ តែក៏លិចបាត់ទៅទាំង ២ នាក់តែម្តង៕

ប្រភព ៖ Fresh News Daily & CNC

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

គួរឱ្យសរសើរ! ស្ត្រីកម្ពុជាឆ្នើម ៤  រូប វ័យក្មេងតែខ្លាំង កាន់កាប់ការងារធំៗ និង បំពេញបេសកកម្មមិនចាញ់បុរស

ឪពុកក្មេក ខាយ ទម្លាយពីមិត្តភាពកាលស្គាល់គ្នាដំបូងជាបងប្អូនសោះ ក្រោយមកប្រែជាកូនប្រសាវិញ

សម័យក៏ចេះ បុរាណក៏ប្រសប់! ស៊ឹម ស្រីនិច ក្ដោបបានតំណែងជាតួឯកស្រីក្នុងទស្សនីយភាពល្ខោនបាសាក់លើកដំបូង

ផ្អើលនៅវៀតណាម! DJ ស្រីល្បីឈ្មោះម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន ករណីលក់ថ្នាំសម្រកទម្ងន់ក្លែងក្លាយ ប៉ះពាល់សុខភាពអតិថិជនធ្ងន់ធ្ងរ

ស្ដែងៗ! ខ្យល់ព្យុះដ៏គួរឱ្យខ្លាចមួយ បោកបក់ប៉ើងរបស់របរហោះហើរទៅលើអាកាសខ្ទេចខ្ទី សូម្បីមនុស្សក៏ទប់ខ្លួនមិនជាប់

ព័ត៌មានបន្ថែម

គួរឱ្យសរសើរ! ស្ត្រីកម្ពុជាឆ្នើម ៤  រូប វ័យក្មេងតែខ្លាំង កាន់កាប់ការងារធំៗ និង បំពេញបេសកកម្មមិនចាញ់បុរស

ស្ដែងៗ! ខ្យល់ព្យុះដ៏គួរឱ្យខ្លាចមួយ បោកបក់ប៉ើងរបស់របរហោះហើរទៅលើអាកាសខ្ទេចខ្ទី សូម្បីមនុស្សក៏ទប់ខ្លួនមិនជាប់

កណ្ដាលថ្ងៃត្រង់! អត់ភ្លៀង អត់ផ្គរ សុខៗស្រាប់តែមានរន្ទះ បា./ញ់ចំរោងចក្រមួយនៅថៃ ភ្លើងឆេះរាលដាលរលំបាក់ឃ្លាំងមួយរំពេច

មិនបំភ័យទេ! នារីវ័យក្មេងម្នាក់នៅចិន វក់ប្ដូរពណ៌សក់រៀងរាល់ខែ រហូតប៉ះពាល់សុខភាពកើតរោគរលាកក្រលៀនធ្ងន់ធ្ងរ

ចេតិយព្រះធាតុចំណាស់មួយ អាយុ ៨៨ ឆ្នាំនៅថៃ សុខៗបាក់ស្រុតរលំម៉ដ្ឋខ្ទេចទាំងស្រុង អាចមកពីមូលហេតុនេះ

មិនបាច់ទៅវះកាត់ទេ! អាហារ ៥ ប្រភេទនេះ មានប្រយោជន៍អាចជួយបង្កើនទំហំដើមទ្រូងឱ្យធំណែនស្អាតបែបធម្មជាតិ

ផ្ទុះការរំជួលចិត្ត! សុនខមួយក្បាល រត់ទៅជួយពាំងគ្រោះជំនួសម្ចាស់រហូតរបួ-សធ្ងន់ ពេលផ្ទះរលំដោយសាររញ្ជួយដី

អត់ស្គាល់ខ្ពស់ទាប! សមាជិកសភាថៃ ដាស់តឿនរឿងបើកសំឡេងរុកកួនពលរដ្ឋខ្មែរនៅព្រំដែន តែ Gun ផ្លែផ្កាទៅវិញដូចមនុស្សអត់ចូលសាលា

ស្វែងរកព័ត៌មាន​ ឬវីដេអូ