នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នៅវេលាម៉ោង ១១:០៨ នាទីព្រឹក ថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងនោះក្រសួងបានបញ្ជាក់ថា នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ ដូច្នេះដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ាន សម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និង ដកថយត្រឡប់វិញ៕
