ថ្មីៗនេះ ពិធីមង្គលការដ៏ពិសេសមួយបានកើតឡើងនៅក្នុងភូមិមួយ ក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា ដោយកូនកំលោះមានវ័យ ៩៥ ឆ្នាំ រីឯកូនក្រមុំវិញមានវ័យ ៩០ ឆ្នាំ។
តាមព័ត៌មានបានឱ្យដឹងថា យាយតាទាំងគូបានរស់នៅជាមួយគ្នាជាង ៧០ ឆ្នាំ ដោយមិនបានរៀបអាពាហ៍ពិពាហ៍ឡើយ ព្រោះតែជីវភាពខ្វះខាតពេក។ ទោះបីជាជីវភាពដុនដាបយ៉ាងណាក៏ដោយ ក៏យាយតាទាំងគូតស៊ូចិញ្ចឹមកូនទាំង ៨ នាក់ ឱ្យបានធំធាត់ និង សាងគ្រួសារដោយខ្លួនឯង។
យ៉ាងណាមិញ ពេលឃើញកូនៗរឹងដៃរឹងជើងអស់ហើយ យាយតាទាំងគូក៏ចង់ធ្វើពិធីរៀបការនឹងគេ ដើម្បីបំពេញមុខតាមប្រពៃណី។ ដំបូងឡើយៗកូនៗមានការភ្ញាក់ផ្អើលដែរ ដែលឪពុកម្តាយចង់រៀបការនៅវ័យប៉ុណ្ណេះ តែក៏មិនបានជំទាស់ ហើយនាំគ្នារៀបចំឱ្យ ដោយមានការចូលរួមអបអរសំណាក់អ្នកភូមិជាច្រើន៕