រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

Share This

គិតត្រឹមថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ គឺសល់ពេលត្រឹម ៤ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេម ឆ្នាំ ២០២៥ ដែលឆ្នាំនេះប្រទេសថៃគឺជាម្ចាស់ផ្ទះរៀបចំកម្មវិធី ហើយពិធីបើកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។

មុនថ្ងៃបើកព្រឹត្តិការណ៍ឈានចូលមកដល់ តាមប្រភពសារព័ត៌មានក្នុងប្រទេសថៃ Thai Enquirerបានលើកឡើងពីចំណុចខ្វះខាតមួយចំនួន នៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទាល់ ដោយម្ចាស់ផ្ទះថៃត្រូវបានគេរិះគន់ផ្ទួនៗទៅលើរឿង ៥ យ៉ាងដែលបានកើតឡើងបន្តកន្ទុយគ្នាមានដូចជា ៖

១. មុនពេលការប្រកួតកីឡាបាល់ទាត់នារី រូបក្រាហ្វិកត្រូវបានបង្ហាញមកទាំងខុសតែម្ដង ដោយបង្ហាញទង់ជាតិឡាវសម្រាប់ឥណ្ឌូនេស៊ី និង ទង់ជាតិវៀតណាមសម្រាប់ប្រទេសថៃ។

២. ក្នុង​ការ​ប្រកួត​បាល់ទាត់​បុរស​បើក​ឆាក​រវាង ​វៀត​ណាម និង ​ឡាវ នៅ​ថ្ងៃ​ទី ​៣ ខែ​ធ្នូ មិនមានការរៀបចំចាក់សំឡេងអមភ្លេង​ជាតិនោះឡើយ ដោយស្ថានការណ៍បង្ខំ​ឱ្យ​កីឡាករ និង ​គ្រូ​បង្វឹក​ច្រៀង​ផ្ទាល់តែម្ដង ដែលបញ្ហានេះកើតឡើងដោយសារតែបុគ្គលិកទទួលបន្ទុកផ្នែកអូឌីយ៉ូពហុកីឡដ្ឋាន បានផ្លាស់ប្តូរវេនរបស់ពួកគេ ហើយក្រុមដែលបំពេញកាតព្វកិច្ចជំនួសមិនមានបច្ចេកទេសគ្រប់គ្រាន់។

៣. ការប្រកួតបុរស ទីម័រខាងកើត និង ថៃ វេលាម៉ោង ៧:០០ យប់ ថ្ងៃទី ៣ ខែធ្នូ ប្រឈមមុខនឹងបញ្ហាភ្លើង ដោយមានតែភ្លើងផ្នែកនៃកីឡដ្ឋានមួយចំនួនដំណើរការ ខណៈអំពូលដែលខូចត្រូវបានជំនួសជាបណ្តោះអាសន្នដោយការខ្ចីគ្រឿងបន្លាស់ពីកីឡដ្ឋានផ្សេងទៀត។

៤. អ្នកគាំទ្រស្រី បានផ្សព្វផ្សាយគេហទំព័រលេងល្បែងអនឡាញមួយ កំឡុងពេលផ្សាយផ្ទាល់នៅថ្ងៃដំបូងនៃការប្រកួតបាល់ទាត់បុរសឡាវ និង វៀតណាម។

៥. ផ្ទាំងរូបភាពផ្សព្វផ្សាយសម្រាប់ SEA Games Virtual Run លើកទី ៣៣ បានរងការរិះគន់យ៉ាងចាស់ដៃ រហូតត្រូវសម្រេចចិត្តលុបចោលវិញ បន្ទាប់ពីត្រូវបានបង្ហាញថា រូបភាពនោះត្រូវបានបង្កើតឡើងដោយ AI និង លួចចម្លងពី Poster ក្លឹបបាល់ទាត់ល្បីនៅអាល្លឺម៉ង់។

៦. ដំបូងឡើយ ខេត្ត Songkhla ត្រូវ​បាន​កំណត់​ឱ្យ​ក្លាយ​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ទាំង​បី ​នៃ​ស៊ីហ្គេម លុះមាន​គ្រោះ​មហន្តរាយ​ក៏បង្ខំ​ឱ្យ​ព្រឹត្តិការណ៍​ទាំង​អស់ ​ត្រូវ​ផ្លាស់​ប្ដូរទៅធ្វើនៅ​ទីក្រុង​បាងកក ប៉ុន្តែ​គេហទំព័រ​ផ្លូវការ SEA Games នៅ​តែ​រាយ​ឈ្មោះ​វា​ជា​កន្លែង​សម្រាប់​កីឡា​មួយ​ចំនួនទៅវិញ។

៧. ស្ថានភាពនៃបង្គន់ នៅពហុកីឡដ្ឋានជាតិ Rajamangala បានរងការរិះគន់ បន្ទាប់ពីឯកសារបង្ហាញថា បរិក្ខារដ៏សាមញ្ញនោះបានឆ្លងកាត់ការជួសជុលតម្លៃ ៤០ លានបាត បូករួមទាំងការចំណាយលើការត្រួតពិនិត្យចំនួន ២.៦ លានបាត ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងចំនួន ១២៥ លានបាត នៅមុនការប្រកួតកីឡា។

៨. ផ្លាកសញ្ញាផ្សព្វផ្សាយខ្លះ ត្រូវបានគេចំអកថាមើលទៅគ្មានវិជ្ជាជីវៈ ដោយមនុស្សជាច្រើននិយាយថាផ្លាកសញ្ញារបស់ម្ចាស់ផ្ទះថៃ កាលពីស៊ីហ្គេមឆ្នាំ ១៩៩៨ មើលទៅល្អជាង។

៩. ផ្លាកសញ្ញាព្រឹត្តិការណ៍សំខាន់នៅ Rajamangala ក៏បានទាក់ទាញការរិះគន់ និង ត្អូញត្អែរផងដែរ បន្ទាប់ពីស្លាកសញ្ញាអ្នកឧបត្ថម្ភ មានទំហំធំជាងនិមិត្តសញ្ញា SEA Games 2025 ដែលរួមបញ្ចូលពាក្យថា "ប្រទេសថៃ" ។ ក្រោយមកត្រូវបានដកចេញ៕

ប្រភព ៖ Thai Enquirer

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

អ្នកគាំទ្រផ្ទុះការព្រួយបារម្ភ ពេលឃើញតួម៉ីញជូ F4 តៃវ៉ាន់ ប្រែមុខមាត់ស្គមស្គាំងខ្លាំង សល់តែឆ្អឹង

(វីដេអូ) ល្បីខាងប្រុសមុខស្រដៀងគ្នា! ស្វែង សុជាតា អញ្ជើញអ្នកនាង កាតុ និង ស្វាមី ច្រៀងកាត់សក់ថ្ងៃមង្គលការ ពេលនៅជិតគ្នាកាន់តែដូចខ្លាំង

កំពុងប្រកួតនៅវៀតណាម ផន ស្រីពី បង្ហោះសារហាក់អន់ចិត្ត ក្រោយមិនសូវទទួលបានការគាំទ្រ តែតាំងជំហរមិនបោះបង់ចោលកណ្ដាលទី

ព័ត៌មានបន្ថែម

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

ស្មានតែឱ្យ Ai ធ្វើ តាមពិត Poster កីឡា Sea Games លើកទី ៣៣ គឺថៃលួចចម្លងពី Poster ក្លឹបបាល់ទាត់ល្បីនៅអាល្លឺម៉ង់ ឥលូវម្ចាស់គេដឹងបាត់

ចំពេលមាន Sea Games!​ ផ្សែងពុលបុកឡើងខ្លាំងងងឹតមេឃនៅបាងកក និង ២១ ខេត្តទៀត ពេលនេះអាជ្ញាធរអំពាវនាវឱ្យពលរដ្ឋធ្វើការពីផ្ទះ

យុគ ៩! Sea Games នៅថៃ ស្រាប់តែមានក្រុមល្បែងភ្នាល់អនឡាញចូលទៅផ្សព្វផ្សាយដល់ទីលានប្រកួតបាល់ពេលឡាវប៉ះវៀតណាម

កំពុងផ្ទុះតាមគ្នា! ល្បីថ្ងាសង៉ូវហេង នារីខ្លះសម្រុកឱ្យជាងកោរជើងសក់លើថ្ងាសបាញ់ឡាស៊ែរយកទម្រង់ង៉ូវហេង ជឿថានឹងក្លាយជាជំទាវសេដ្ឋិនី

Oh My God! រូបភាពផ្សព្វផ្សាយ Sea Games លើកទី ៣៣ ដែលថៃធ្វើម្ចាស់ផ្ទះ យកចេញពី AI ធ្វើសោះ តែថៃចាយដល់ទៅ ២៥ ម៉ឺនដុល្លារ

ចាំគ្មានថ្ងៃភ្លេច! ទិដ្ឋភាពបើកព្រឹត្តិការណ៍ Sea Game លើកទី ៣២ ឆ្នាំ ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ធំអស្ចារ្យ កក់ក្ដៅពេញដោយក្ដីស្រឡាញ់ ល្បីផ្អើលអន្តរជាតិ

អត់ព្រមទទួលស្គាល់ការពិត! ឧបនាយករដ្ឋមន្រ្តីថៃ​ ដោះសាយ៉ាងរាក់កំភែល ក្រោយផ្ទុះការប្រៀបធៀបថាកម្ពុជារៀបចំកីឡាស៊ីហ្គេមល្អជាងថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ