ដល់ថ្ងៃចេញទៅប្រកួត Miss Universe អ្នកគាំទ្រ Anntonia មកជូនដំណើរនាង ណែនកកកុញពេញព្រលាន
កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ បវរកញ្ញាចក្រវាលថៃ នាង Anntonia Porxild បានចេញដំណើរទៅចូលរួមប្រកួត Miss Universe លើកទី ៧២ ហើយ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេស El Salvador។
ក្នុងការធ្វើដំណើរទៅចូលរួមប្រកួតរបស់ Anntonia នាលើកនេះមហាជនថៃបានដាក់ក្តីរំពឹងខ្ពស់ថាស្រីស្រស់រូបនេះជាផ្កាយសំណាងអាចនឹងនាំយកមកុដបវរកញ្ញាចក្រវាលទី ៣ ឱ្យថៃជាពុំខាន ព្រោះថានាង Anntonia ធ្លាប់បាននាំយកមកុដ Miss Supranational 2019 ម្តងរួចមកហើយជូនប្រទេស។
ជាមួយនឹងក្តីរំពឹងយ៉ាងមុតមាំ គេឃើញថានៅថ្ងៃចេញទៅប្រកួតគឺមានអ្នកគាំទ្រឃជាច្រើនណែនតាន់តាប់ពេញព្រលានយន្តហោះសុវណ្ណភូមិដើម្បីទៅជូនដំណើរ និង លើកទឹកចិត្តដល់នាង Anntonia ដែលនឹងបំពេញបេសកម្មជូនជាតិមាតុភូមិ នាំមុខមាត់ជូនប្រទេសនៅលើឆាកអន្តរជាតិ។ សំឡេងស្រែហ៊ោនៃជនជាតិថៃជាច្រើនបានកំពុងតែគាំទ្រដល់នាង Anntonia ក្នុងការដណ្ដើមកុដនៅទឹកដី ប្រទេស El Salvador៕