(វីដេអូ) ផ្ទុះការសរសើរព្រាត! ស្រីស្អាតជនជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាង ច្រៀងបទ «មនុស្សពិសេស» ច្បាស់ៗពីរោះខ្លាំង
និយាយពីបេក្ខភាពប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ ជនជាតិកូរ៉េ កញ្ញា ហ៊ូអ៊ីន ហ្វាង ដែលជាកូនក្រុមរបស់គណៈកម្មការ ពេជ្រ សោភា ជាបេក្ខភាពដ៏មានប្រជាប្រិយភាពទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងពីមហាជនអ្នកគាំទ្រខ្មែរជាមួយសមត្ថភាពដ៏លេចធ្លោរបស់នាង ដោយបានឆ្លងកាត់ប៉ុន្មានវគ្គកន្លងទៅក្នុងកម្មវិធីប្រឡងចម្រៀងនេះ។
ជាពិសេស ស្រីស្អាតជនជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាង កាន់តែធ្វើឱ្យអ្នកគាំទ្រសរសើរខ្លាំងក្នុងវគ្គ Knockouts សប្ដាហ៍ទី ១ បានបង្ហាញសមត្ថភាព ដោយច្រៀងបទភាសាអង់គ្លេស «Happier» ពីរោះខ្លាំង បានឆក់យកបេះដូងមហាជនអ្នកគាំទ្រខ្មែរមិនតិចនោះទេ ដែលនាងត្រូវបាន Coach ពេជ្រ សោភា ជ្រើសរើសដើម្បីឈានទៅបន្តក្នុងវគ្គ Live Show ផងដែរ។
ដោយឡែក បន្ទាប់ពីជាប់ទៅវគ្គបន្ត គឺវគ្គ Live Show នៅសប្ដាហ៍ខាងមុខ ថ្មីៗនេះ បេក្ខភាព ហ៊ូអ៊ីន ហ្វាង ធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ និង សរសើរទៀត ខណៈធ្លាប់តែឃើញនាងច្រៀងជាភាសាអង់គ្លេស ប៉ុន្តែពេលច្រៀងជាភាសាខ្មែរលាយអង់គ្លេសវិញម្ដង បទ «មនុស្សពិសេស» ច្បាស់ៗពីរោះមិនធម្មតា៕
សូមចូលទស្សនាវីដេអូខាងក្រោម៖