នរណាខ្លះកំពុងជួបបញ្ហាស្បែកស្រអាប់មានស្នាមអុជខ្មៅ? តោះមកស្គាល់ សឺរ៉ូមលាបខ្លួន Vaseline Gluta-Hya ថ្មី ផ្សំពីរូបមន្តពិសេស ប្រសិទ្ធភាពលើសវីតាមីន C 10 ដង
រាល់ថ្ងៃនេះ ខំថែណាស់ដែរ តែស្បែកនៅតែមានបញ្ហាស្រអាប់ មានស្នាមអុជខ្មៅមែនទេ? មនុស្សម្នាក់ៗតែងមានចំណុចស្អាតរៀងៗខ្លួន ប៉ុន្តែភាពស្រស់ស្អាតនៅខាងក្រៅ ដែលមិត្តនារីជាច្រើនតែងតែចង់បាននោះ គឺមានស្បែក ស ស្អាត ភ្លឺរលោង។
ជាក់ស្ដែង កម្ដៅថ្ងៃ និង អាកាសធាតុនៅខាងក្រៅ ងាយប៉ះពាល់ និង ធ្វើឱ្យស្បែកមានសុខភាពមិនសូវល្អ ពេលខ្លះធ្វើឱ្យស្បែកចាប់ផ្ដើមមានស្នាមអុជខ្មៅ ប្រែជាស្រអាប់ មិនមានសំណើម ដូច្នេះដើម្បីថែរក្សា និង ជួយឱ្យស្បែកមានសុខភាពល្អ និង មានភាពភ្លឺរលោង សស្អាត លោកអ្នកអាចជ្រើសរើសប្រើប្រាស់ជាមួយនឹង សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) ថ្មី ប្រសិទ្ធភាពលើសវីតាមីន C 10 ដង។
ពិតណាស់ Vaseline ជាប្រភេទឡេលាបខ្លួន ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលក្នុងការប្រើប្រាស់ និង លក់ដូរក្នុងប្រទេសកម្ពុជា។ ហេតុនេះហើយ អ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត និង ស្គាល់ច្បាស់ពីផលិតផលមួយនេះ សូម្បីនៅក្នុងឱសថស្ថាន និង តាមបណ្ដាផ្សារទំនើបធំៗ ព្រមទាំងកន្លែងលក់ផលិតផលថែរក្សាសម្រស់ ក៏មានលក់ផលិតផលរបស់ Vaseline ផងដែរ។
មិនឱ្យអតិថិជនខកចិត្ត Vaseline បានបង្កើតផលិតផលថែរក្សាស្បែកជាច្រើនប្រភេទបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារ ហើយ Vaseline ក៏មានលក់ប្រភេទ វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) ដែលជាប្រភេទសឺរ៉ូមលាបខ្លួនផងដែរ ហើយវាមានប្រសិទ្ធភាពលើសវីតាមីន C ដល់ទៅ 10 ដង ។
សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) ជួយឱ្យស្បែកមានភាពទន់រលោង ភ្លឺថ្លា និង មានសុខភាពល្អ។
បន្ថែមឱ្យកាន់តែសម្បូរបែប និង សមស្របទៅនឹងប្រភេទស្បែករបស់អ្នកប្រើប្រាស់ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) បានបែងចែកជា 2 ប្រភេទ ៖ ទីមួយ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow) និង ទីពីរ សឺរ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance)។
– សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow) ជួយឱ្យស្បែកភ្លឺថ្លា គ្មានស្នាមអុជខ្មៅ និង ជួយឱ្យស្បែកមានសុខភាពល្អ។ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow) ផ្សំឡើងពីសារធាតុជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10 ដង។ Hyaluron ដែលជួយឱ្យស្បែកមានសំណើម, UV Filters ដែលជួយការពារស្បែកពីកម្ដៅថ្ងៃដល់ទៅ 8 ដង ព្រមទាំង Pro-Retinol ឬហៅកាត់ថា Vitamin A ដែលជួយពន្លឿនការកកើតថ្មីនៃកោសិកាស្បែកជំរុញការបង្កើតខូឡាជែន។
– ចំណែកឯ រ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance) ជួយឱ្យស្បែកទន់រលោង ភ្លឺថ្លា និង ជួយឱ្យស្បែកមានសុខភាពល្អ។ សឺរ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance) ផ្សំឡើងពីសារធាតុពិសេសជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10 ដង, Hyaluron ដែលជួយឱ្យស្បែកមានសំណើម, និង Niacinamide ឬហៅកាត់ថា Vitamin B3 ដែលជួយឱ្យស្បែកមានភាពទន់រលោង និង ភ្លឺថ្លាពីខាងក្នុង។
គួរបញ្ជាក់ផងដែរថា៖ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) មានចំណុះចំនួន 300 ml។ ចំណែកឯតម្លៃវិញ ក្នុងមួយដបត្រឹមតែ 20,000 រៀលតែប៉ុណ្ណោះ៕