ក្រុមជំនាញកំពុងដុតដៃដុតជើងស្វែងរកជនរងគ្រោះ ក្រោយហេតុការណ៍កប៉ាល់ដឹកទំនិញ បុកស្ពានបាក់យ៉ាងរន្ធ-ត់
លោកអភិបាលក្រុង Meryland បានចេញការប្រកាសអាន្នភ្លាមៗ ក្រោយហេតុការណ៍បាក់ស្ពានដ៍រន្ធត់មួយ បានកើតមានឡើងនាពេលថ្មីៗនេះ។ តាមរយៈវីដេអូស្តែងៗ បានបង្ហាញឲ្យឃើញស្ពាន Francis Scott Key នៅ Baltimore ត្រូវបានបាក់ជាកំណាត់ៗធ្លាក់ខ្ទេចចូលទឹកត្រឹមប៉ុន្មានវិនាទី ក្រោយត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿងបើកបុកពេញទំហឹង។
តាមព័ត៌មានបានឲ្យដឹងថា កប៉ាល់ដឹកទំនិញនោះជារបស់ Dali បានចាកចេញពីផែនៅ Baltimore នៅម៉ោង 12 និង 45 នាទីរំលងអាធ្រាត្រថ្ងៃទី ២៦ ខែមីនា (ពេលវេលាក្នុងតំបន់) មុនជួបហេតុការណ៍បុកស្ពាននៅវេលាម៉ោង ១ និង ៣០ នាទីយប់។
មកទល់ពេលនេះ ចំនួនអ្នករងគ្រោះប៉ុន្មាននាក់គឺនៅមិនទាន់បានបញ្ជាក់នៅឡើយទេ គ្រាន់តែដឹងថា អំឡុងពេលកើតហេតុមានមនុស្សឆ្លងកាត់ស្ពានច្រើន។ យ៉ាងណាមិញ ក្រុមសង្គ្រោះក៏កំពុងដុតដៃដុតជើង ស្វែងរកជនរងគ្រោះដែលបានធ្លាក់ពីស្ពានទៅក្នុងទឹកផងដែរ៕