រឿងប្តីម្ចាស់ប្រ៊េនមួយលួចឆីកូនចៅឯង បានដឹងដល់ អ៊ឹម សុគន្ធា រហូតបង្ហោះសារយ៉ាងកក្រើក បញ្ចប់ដោយឃ្លាមួយអានហើយចុកខ្លាំង

Share This

ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បាន និង កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែក រហូតដល់មានការវែកញែកខ្លាំងជុំវិញការបង្ហោះរឿងរ៉ាវចចាមរ៉ាមដ៏ក្ដៅគគុកមួយទាក់ទងនឹងអ្នកក្នុងវិស័យអនឡាញ រវាងប្តីជាម្ចាស់ប្រ៊េន និង នារីជាកូនចៅម្នាក់។

តាមរយៈការបង្ហោះសារនោះ បានរៀបរាប់ពីនារីម្នាក់ត្រូវបានប្តីរបស់ម្ចាស់ប្រ៊េនល្បីមួយ ធ្វើឱ្យមានផ្ទៃពោះ និង បង្ខំឱ្យយកកូនចេញពីផ្ទៃ។ ស្របពេលផ្ទុះរឿងរ៉ាវចចាមរ៉ាមនេះឡើង លើបណ្ដាញសង្គមហ្វេសប៊ុកគេឃើញមានមហាជនអ្នកតាមដាន និង អ្នកគាំទ្ររបស់ម្ចាស់ប្រ៊េននីមួយៗ បានបង្ហោះចែករំលែក និង មានការបញ្ចេញមតិសួរនាំជុំវិញរឿងនេះទៅកាន់ម្ចាស់ប្រ៊េនរៀងៗខ្លួនទៀតផង។

ដោយឡែក ងាកទៅមើលហ្វេសប៊ុកផេករបស់អ្នកនាង អឹម សុគន្ធា ដែលជាម្ចាស់ប្រ៊េនដ៏ល្បីក្នុងវិស័យអនឡាញមួយរូបដែរ ក៏បានចេញបង្ហោះសារមួយជុំវិញរឿងរ៉ាវខាងលើនេះ ក្រោយពីមានការសួរនាំពីអ្នកគាំទ្រមួយចំនួន ព្រមទាំងមានអ្នកគិតថារឿងរ៉ាវនោះពាក់ព័ន្ធនឹងគ្រួសាររបស់អ្នកនាង។

យ៉ាងណាមិញ ចំពោះអ្នកនាង អ៊ឹម សុគន្ធា បើតាមការបង្ហោះលើហ្វេសប៊ុក អ្នកនាងបានឱ្យដឹងថាខ្លួនមិនបានឈឺក្បាលហាលថ្ងៃនឹងរឿងរ៉ាវនេះឡើយ ហើយថែមទាំងបានបង្ហាញឱ្យដឹងពីជីវិតប្ដីប្រពន្ធរបស់អ្នកនាង ដែលមានតែក្ដីស្រឡាញ់ ភាពជឿជាក់ និង ការអត់ឱនគ្នា គឺមិនអាចមានអ្នកទី ៣ មកបំផ្លាញជីវិតគ្រួសាររបស់អ្នកនាងឡើយ។

នេះជាសារទាំងស្រុករបស់អ្នកនាង អ៊ឹម សុគន្ធា បានសរសេររៀបរាប់លើគណនីហ្វេសប៊ុកខ្លួន ៖​ «មានគេសួរខ្ញុំថា ដឹងរឿងហ្នឹងអត់…? CEO មានផ្ទៃពោះប៉ុន្មានអ្នកនៅស្រុកខ្មែរនេះ ហ៊ឺ តើបងគិតម៉េចដែររឿងហ្នឹង? រាល់ថ្ងៃនេះ រឿងក្នុងសង្គមបច្ចុប្បន្នមានច្រើនស្ទើររាល់ថ្ងៃ តែសួរថាតាមទាន់អត់ចែ?… ចង់ប្រាប់ថាតាមមិនទាន់ទេ ពីព្រោះរវល់ពេកធ្វើការផង ដើរលេងផង អ៊ីចឹងបានមិនសូវដឹងរឿងអីច្រើនទេ ហើយតែងតែមានគេឆាតសួរ ហើយប្រាប់បានដឹងរឿងខ្លះ តាមមិនទាន់ស្ទើរគ្រប់រឿង។ ហើយរឿងយប់មិញហ្នឹងមានគេឆាតសួរខ្ញុំដែរ ហើយខមិនខ្លះក៏ឃើញមានឈ្មោះខ្ញុំដែរ… ខ្ញុំក៏ជា CEO ម្នាក់ដែលកំពុងមានទម្ងន់ តែសួរថាប៉ះពាល់ផ្លូវអារម្មណ៍ខ្ញុំអត់? ចង់ប្រាប់ថា… អត់ទេបងប្អូនកុំបារម្ភ មើលតែរូបថតមួយសន្លឹកហ្នឹងទៅដឹងហើយចាសហ្វេនៗ។ ការស្រឡាញ់ប្ដីប្រពន្ធ ការជឿជាក់គ្នា ការអត់ឱនគ្នា គឺមិនអាចមានជនទី ៣ មកបំផ្លាញយើងបានទេ សូមកុំគិតច្រើនម៉ាក់ CEO ទាំងអស់ ខ្ញុំគិតថារឿងនេះមានមែនជារឿងពិតទេ អ្នកដែលសរសេរហ្នឹងមើលទៅដូចកើតរោគចិត្តទេ»៕

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ក្ដៅដូចបាយពុះ! ម្ចាស់ប្រ៊េនល្បីៗ ៣ រូបកំពុងពពោះ ផុសសារប្រតិកម្មចំពោះចចាមអារ៉ាមកំពុងផ្ទុះ រឿងមានប្តីម្ចាស់ប្រ៊េនមួយលួចឆីកូនចៅឯង

អបអរ! ខាត់ ស្រីវង ប្អូនស្រីអ្នកនាង ខាត់ សុឃីម សម្រាលកូនស្រីទី ៣ ហើយ នៅទឹកដីអាមេរិក

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញ ភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយលាចាកលោកបាត់

ម៉ាឡេស៊ី ចេញវិធានការក្ដៅលើហ្គេម Roblox បន្ទាប់ពីមានក្មេងប្រុសម្នាក់ ជះកំ-ហឹ-ងលើប្អូនបង្កើតមិនប្រណីដោយសារហ្គេមនេះ

មកទាំងព្រម! ស្រីណៃ និង ប្តីចេញមុខទម្លាយជីវិតគូភ្លាមៗ ក្រោយផ្ទុះរឿងប្តីម្ចាស់ប៊្រេនមួយឆីកូនចៅឯងឱ្យមានផ្ទៃពោះ ហើយបង្ខំឱ្យយកកូនចេញ

ព័ត៌មានបន្ថែម

អបអរ! ខាត់ ស្រីវង ប្អូនស្រីអ្នកនាង ខាត់ សុឃីម សម្រាលកូនស្រីទី ៣ ហើយ នៅទឹកដីអាមេរិក

បើកបង្ហាញបវរកញ្ញាចក្រវាលក្នុងតំបន់អាស៊ាន មកពី ៩ ប្រទេស ម្នាក់ៗសុទ្ធតែកំពូលសម្រស់ ចំណេះដឹងបាន បើកម្ពុជាវិញអ៊េមខ្លាំង

ជា Single Mom ពិតមែន ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗ នាងតូចមានវ័យ ៥ ឆ្នាំកាន់តែយល់ពីទុក្ខធុរៈម្ដាយ

គ្រាន់តែ SK កាន់កាដូ និង នំខួបកំណើតទៅឱ្យ STEP ញញឹមបិទមាត់មិនជិត ហើយថាខ្លួនឯងមានសំណាងខ្លាំង

ច្បាស់ថ្ងៃហើយ! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក តែមួយថ្ងៃ

ទាន់ហេតុការណ៍! Anne Jakrajutatip ត្រូវស្ថាប័ន MU ដកតំណែងជា CEO ហើយឱ្យ CEO ថ្មីជនជាតិ Guatemala ឡើងកាន់តំណែងជំនួស

(វីដេអូ) បាត់មុខមួយរយៈធំ អូនក្តិប ចេញមុខលើកដៃសុំទោសមហាជនជាថ្មី ពាក់ព័ន្ធបញ្ហាមួយ

ឈាមជ័រអ្នកសិល្បៈ! បងប្អូនស្រី ចាន់ ស្រីខួច ទាំង ៣ នាក់ សុទ្ធតែស្អាតៗ និង មានទេពកោសល្យផ្នែកចម្រៀង

ស្វែងរកព័ត៌មាន​ ឬវីដេអូ