ដឹងតម្លៃនាឡិកា ១០ ម៉ូឌែលនេះ ទើបដឹងថា អ្នកជះលុយទិញនាឡិកាត្រឹមខ្ទង់ម៉ឺន ខ្ទង់សែនដុល្លារ ចាយលុយនៅស្ទើរនៅឡើយ

Share This

មួយរយៈក្រោយនេះ ឃើញថាបុគ្គលល្បីៗនៅកម្ពុជាមួយចំនួន បានចាយលុយទិញនាឡិកាដៃថ្លៃៗ តម្លៃដល់ទៅខ្ទង់ម៉ឺន ខ្ទង់សែនដុល្លារ ដែលអាចទិញផ្ទះវីឡាមួយ ឬពីរខ្នងរស់នៅយ៉ាងស្តុកស្តម្ភ។ តែយ៉ាងណាមិញ បើអ្នកដឹងពីនាឡិកាដៃ ដែលថ្លៃបំផុតនៅក្នុងលោក ជឿជាក់ថា អ្នកនឹងមានអារម្មណ៍ថា នាឡិកាត្រឹមខ្ទង់ម៉ឺន ខ្ទង់សែនដុល្លារ នៅថោកឆ្ងាយនៅឡើយ។ យើងសូមបង្ហាញនាឡិកាដៃចំនួន ១០ ម៉ូដ និង ១០ ម៉ូឌែល ដែលនៅរក្សាតំណែង ជានាឡិកាដៃថ្លៃបំផុតនៅក្នុងពិភពលោកមកទល់ឆ្នាំ ២០២៥។​

១. នាឡិកា The Graff Diamonds Hallucination

នាឡិកានេះតម្លៃ ៥៥ លានដុល្លារ ផលិតឆ្នាំ ២០១៤។ វាធ្វើឡើងពីពេជ្រចម្រុះពណ៌ ១១០ ការ៉ាត់ រួមមាន ពេជ្រពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌បៃតង ពណ៌ទឹកក្រូច និង ពណ៌លឿង។

២. នាឡិកា The Graff Diamonds’ Fascination

ជាប្រ៊េនតែមួយ តែផលិតឆ្នាំ និង ម៉ូដខុសគ្នា។ វាមានតម្លៃ ៤០ លានដុល្លារ និង ផលិតឆ្នាំ ២០១៥។ វាធ្វើឡើងពីពេជ្រស 152.96 ការ៉ាត់ និង ពេជ្ររាងតំណក់ទឹក 38.13 D នៅចំកណ្តាល។

៣​. នាឡិកា Patek Philippe Grandmaster Chime

នាឡិកានេះមានតម្លៃ ៣១ លានដុល្លារ និង ផលិតឆ្នាំ ២០១៩។ ជាមួយម៉ូដ និង ឈ្មោះរបស់វា បញ្ជាក់ពីភាពទំនើប កិត្យានុភាព និង សិល្បៈហត្ថកម្មដ៏អស្ចារ្យ។

៤. នាឡិកា The Breguet 1160

នាឡិកានេះមានតម្លៃ ៣០ លានដុល្លារ និង ផលិតឆ្នាំ ២០០៨។

៥. នាឡិកា Jaeger-LeCoultre Joaillerie 101 Manchette

នាឡិកានេះមានតម្លៃ ២៦ លានដុល្លារ និង ផលិតឆ្នាំ ២០១២។ នាឡិកានេះធ្វើឡើងដើម្បីថ្វាយដល់ម្ចាស់ក្សត្រី Elizabeth II ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦០ ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិ។ វារំលេចដោយត្បូងពេជ្រ ៥៧៦ គ្រាប់។

៦. នាឡិកា Chopard 201-Carat Watch

នាឡិកានេះមានតម្លៃ ២៥ លានដុល្លារ និង ផលិតឆ្នាំ ២០១៤។ វាធ្វើឡើងរួមបញ្ចូលត្បូងពេជ្ររាងបេះដូងចំនួន ៣ គឺ ត្បូងពណ៌ឈូកទំហំ ១៥ ការ៉ាត់, ត្បូងពណ៌ខៀវ ១២ ការ៉ាត់ និង ត្បូងពណ៌ស ១១ ការ៉ាត់ អមដោយត្បូងផ្សេងទៀត ១៦៣ ការ៉ាត់។

៧. នាឡិកា Patek Philippe Supercomplication 

នាឡិកានេះមានតម្លៃ ២៤ លានដុល្លារ និង ផលិតឆ្នាំ ១៩៣៣។ តម្លៃខ្ពស់នេះ បានមកពីការដាក់ដេញថ្លៃនៅប្រទេសស្វីសក្នុងឆ្នាំ ២០១៤។

៨. នាឡិកា Jacob & Co. Billionaire Watch

នាឡិកានេះមានតម្លៃ ១៨ លានដុល្លារ និង​ ផលិតឆ្នាំ ២០១៨។

៩. នាឡិកា Paul Newman’s Rolex Dayton

នាឡិកានេះមានតម្លៃ ១៧,៧៥ លានដុល្លារ និង ផលិតក្នុងឆ្នាំ ១៩៦០។ វាជានាឡិការបស់តារាសម្តែងជើងចាស់ដ៏ល្បី លោក Paul Newman ដែលត្រូវបានប្រពន្ធរបស់លោកកុម្មង់ ធ្វើជាកាដូពិសេសសម្រាប់លោក។ តម្លៃខ្ពស់នេះ បានមកពីការដាក់ដេញថ្លៃកាលពីឆ្នាំ ២០១៧។

១០. នាឡិកា Patek Philippe 1518

នាឡិកានេះមានតម្លៃ ១១,១ លានដុល្លារ និង ផលិតឆ្នាំ ១៩៤១។ វាធ្លាប់ជាកម្មសិទ្ធិរបស់ស្តេច Farouk នៃប្រទេសអេហ្ស៊ីប ហើយត្រូវបានដាក់ដេញថ្លៃ បានតម្លៃនេះនៅក្នុងឆ្នាំ ២០១៦៕

ប្រភព៖ mygemma 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

នាំទុក្ខដាក់ខ្លួន! Influencer ម្នាក់ ធ្វើវីដេអូដើរយកស៊ឺរ៉ាំងចាក់ថ្នាំទទេ ចាក់បន្លាចអ្នកដើរតាមផ្លូវ មានអីត្រូវប៉ូលិសចាប់ដាក់គុក

តាមឱ្យទាន់! ចាប់ផ្សឹកលោកបារាជិកមួយអង្គ ជាចៅអធិការវត្តភ្នំរាបនៅកំពត ដែលល្បីច្នៃល្អាងភ្នំទេសចរណ៍ ក្រោយបែ-កធ្លា-យ មានរឿងអាស្រូវដេ-កឱ-បស្រីស្នេហ៍

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

ព័ត៌មានបន្ថែម

ត្រឹមឫស្សីត្បាញ កូនខ្មែរអាចដកស្រង់ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិន ស្ទីលឡូយ សមបំផុតសម្រាប់យុវវ័យ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ប្រណីតខ្លាំង! លោក Sool Cool ដំឡើងឈុតបុរាណ រាជធីតាក្សត្រ ១២ អង្គ ដកស្រង់ពីចម្លាក់ប្រាសាទតាព្រហ្ម

ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

មិនមែនអ្នកច្នៃម៉ូដបរទេសទេ តាមពិតឈុតឡូយៗទាំងនេះ ច្នៃឡើងដោយកូនខ្មែរ ហ្វេហ្សិនលំដាប់ខ្ពស់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ថ្លៃថ្នូរ ប្រណីតខ្លាំង! ម៉ាកនាឡិកាដៃ ២ ប្រើក្បាច់ខ្មែររចនាជាម៉ូដទំនើប ស្ទីលឡូយ ហើយលំដាប់ខ្ពស់

បញ្ចប់ការសិក្សាពី GIA ដូចគ្នា បច្ចុប្បន្នកំលោះសង្ហាពីររូបនេះក្លាយជា CEO ហាងគ្រឿងអលង្ការប្រណីត ល្បីជួរមុខនៅកម្ពុជា

ស្ទីលឡូយ! អ្នកច្នៃម៉ូដល្បីឈ្មោះ និង អ្នកច្នៃម៉ូដវ័យក្មេង សហការគ្នាបញ្ចេញម៉ូដសម្លៀកបំពាក់ដ៏ឡូយ ប្រជែងវិថីដើរម៉ូដអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ