កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ លោកស្រី Kritiya Charoensuk អ្នកជំនាញផ្នែកសុខភាពសាធារណៈរបស់ថៃ បានបង្ហាញអំពីទិន្នន័យស្ដីពីស្ថានភាពមេរោគអេដស៍ និង ជំងឺកាមរោគនៅក្នុងខេត្តភូកេត នាត្រីមាសទី ២ ក្នុងឆ្នាំ ២០២៥។
តាមទិន្នន័យនៅក្នុងខេត្តភូកេត គឺមានអ្នកផ្ទុកមេរោគអេដស៍សរុប ៦៦២២ នាក់ ក្នុងនោះមាន ៥៦៩៩ នាក់ បានទទួលការព្យាបាល ហើយថ្មីៗនេះគេរកឃើញអ្នកកើតថ្មីចំនួន ២៤៤ នាក់បន្ថែមទៀត ដែលភាគច្រើនគឺរកឃើញនៅក្នុងស្រុក Muang Phuket ជាប្លុកកម្សាន្តមួយក្នុងខេត្ត។
ចំពោះទិន្នន័យពីការស្ទង់មតិស្តីពីស្ថានភាពនៃការមាក់ងាយ និង ការរើសអើងវិញ គេសង្កេតឃើញនៅលើបុគ្គលិកពេទ្យប្រហែល ៦៧.៥ ភាគរយ ដោយពួកគេខ្លាចឆ្លងមេរោគនេះពីអ្នកជំងឺ និង ៥០.៣ ភាគរយ មានការរើសអើងទៅលើអ្នកជំងឺអេដស៍មានផ្ទៃពោះ ព្រមទាំង ២៥.១ ភាគរយទៀត គឺមិនចង់ព្យាបាលប្រជាជនដែលមានហានិភ័យខ្ពស់ ដូចជា អ្នកជក់គ្រឿងញៀន បុរសស្រឡាញ់ភេទដូចគ្នា ស្រ្តីរកស៊ីផ្លូវភេទ និង ភេទទីបី ៣ ជាដើម៕
ប្រភព៖ Khaosod