កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ នៅប្រទេសថៃមានការប្រជុំពិសេសនៃគណៈកម្មាធិការកិច្ចការព្រឹទ្ធសភា ទាក់ទងនឹងស្ថានការណ៍ព្រុំដែនកម្ពុជា ថៃ ដែលដឹកនាំដោយលោក Mongkol Surassajja ជាប្រធានព្រឹទ្ធសភា។

ក្នុងការប្រជុំនេះ អ្នកយកព័ត៌មានបានរាយការណ៍ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា និងសន្តិសុខរដ្ឋ នឹងរៀបចំដាក់សំណើដកលោកស្រី Paethongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយពីមានវីដេអូឃ្លីបសំឡេង ដែលលោកស្រីបានសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា។

ខាងគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា និងសន្តិសុខរដ្ឋបានលើកឡើងថា ទង្វើនេះគឺបង្កជាការប៉ះពាល់ដល់សន្តិសុខជាតិ ហើយព្រឹទ្ធសភាមិនអនុញ្ញាតឱ្យមានការបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប្រទេស និងយោធាថៃឡើយ ដោយគេនឹងប្រើប្រាស់គ្រប់យន្តការនៃរដ្ឋធម្មនុញ្ញដើម្បីការពារប្រទេសជាតិ៕

ប្រភព៖ Khaosod