នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នឹងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំ អស់រយៈពេល ១២ ឆ្នាំ។
យ៉ាងណាមិញ រហូតមកដល់ម៉ោង ១០ និង ៤៥ នាទី ភាគីថៃ គឺមិនទាន់ចូលដល់បន្ទប់ប្រជុំ JBC នៅឡេីយ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកនៅថ្ងៃនេះ។
គួរឱ្យដឹងផងដែរថា ភាគីកម្ពុជា នៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃ ក្នុងកិច្ចប្រជុំ JBC ថ្ងៃទី ១៤ នេះថា តើថៃនឹងចូលរួមជាមួយកម្ពុជា ក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះ ទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខណៈបើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃអាទិត្យទី ១៥ មិថុនា ស្អែកនេះ៕