នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយគិតចាប់ពីថ្ងៃទី ២១ ខែមេសា នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីតម្លៃលក់រាយដូចខាងក្រោម ៖
– ប្រេងសាំងធម្មតា = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)
– ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)
យ៉ាងណាមិញ បើធៀបតម្លៃប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូត បច្ចុប្បន្ន ជាមួយកាលពី ១០ ថ្ងៃមុន យើងសង្កេតឃើញថា ប្រេងសាំងធម្មតា ចុះថ្លៃចំនួន ៥០ រៀល ដែលកាលពី ១០ ថ្ងៃមុនមានតម្លៃ ៣៧៥០ រៀល រីឯតម្លៃប្រេងម៉ាស៊ូតក៏ចុះថ្លៃ ៥០ រៀល ផងដែរ ដោយកាលពី ១០ ថ្ងៃមុន មានតម្លៃ ៣៥៥០ រៀល៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖