កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងទេចរណ៍ និង កីឡារបស់ថៃ បានទម្លាយថា មានអ្នកទេចរចំនួនជាង ៨ ពាន់នាក់ បាននាំគ្នារំសាយការទៅលេងប្រទេសថៃ ក្រោយពីថៃមានការប៉ះទង្គិចនៅជាយដែនជាមួយនឹងកម្ពុជា។
លោក Surawong Thienthong រដ្ឋមន្រ្តីក្រសួងប្រចាំក្រសួងទេចរណ៍ និង កីឡា បានឱ្យដឹងបែបនេះ នៅក្នុងវិមានរដ្ឋបាល នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ ដោយលោកបានរៀបរាប់ឱ្យដឹងថា មកទល់ពេលនេះ មានអ្នកទេចរណ៍ចំនួនជាង ៨ ពាន់នាក់ទៅហើយ ដែលបានរំសាយការធ្វើដំណើរមកកាន់ប្រទេសថៃ តែមិនទាន់ដឹងថាជាអ្នកទេចរមកពីប្រទេសណាខ្លះនោះទេ។
លោក Surawong បានឱ្យដឹងទៀតថា លោកបានស្នើទៅកាន់ស្ថានទូតប្រទេសផ្សេងៗ រួមទាំងមន្រ្តីអាជ្ញាធរទេចរណ៍នៃប្រទេសថៃរួចហើយ ដើម្បីឱ្យមានការបំភ្លឺថា កន្លែងដែលប៉ះទង្គិចគ្នាមិនពាក់ព័ន្ធជាមួយនឹងកន្លែងទេសចរណ៍នោះទេ។ តែយ៉ាងណាក៏ដោយ ប្រទេសនីមួយៗក៏តែងតែព្រមានពីប្រជាជនរបស់ខ្លួនថានឹងមិនធានារ៉ាប់រ៉ង បើសិនជាមានហេតុការណ៍ណាមួយកើតឡើងទាក់ទងនឹងករណីនេះ ដូច្នេះហើយ ច្បាស់ណាស់វានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍៕
ប្រភព៖ Khaosod