មិនធម្មតា! ពូ ណុយ និង ពូ ណម ពីអ្នកបង្កេីតមាតិកាកំប្លែងៗ ក្លាយជាអ្នកច្រៀងកាត់សក់ភ្លេងការ
មហាជននិយមចូលចិត្តទស្សនាវីដេអូតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ច្បាស់ជាបានស្គាល់ជាក់ជាពុំខានពីអ្នកផលិតមាតិកាបែបកំប្លែងៗ ២ រូប គឺ ពូណុយ និង ពូណម ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង។
ក្នុងនោះ អ្នកផលិតមាតិកាបែបកំប្លែង ២ រូបខាងលើនេះ ត្រូវបានមហាជនផ្ទុះការសរសើរក្នុងការសម្ដែងកំប្លែង ដែលមិនមានពាក្យអសុរោះ និង ផ្តល់តម្លៃអប់រំក្នុងសង្គម រួមនឹងសំណើចក្អាកក្អាយផងដែរ។ អ្វីដែលពិសេស ក្រោយពីទទួលបានប្រជាប្រិយភាពពីការផលិតមាតិកាបែបកំប្លែងហើយនោះ ពូណុយ និង ពូណម ក៏ត្រូវបានបណ្តាក្រុមហ៊ុន និង កម្មវិធីកម្សាន្តជាច្រើនហៅទៅរួមការងារទៀតផង។
ជាងនេះទៅទៀត អ្វីដែលកាន់តែគួរឱ្យកោតសរសើរ ពូណុយ និង ពូណម ក៏បានវិវត្តន៍ខ្លួនក្លាយទៅជាអ្នកច្រៀងកាត់សក់ភ្លេងការ ដែលធ្វើឱ្យមហាជនសរសើរថា អ្នកទាំង ២ ពិតជាមានដុងសិល្បៈគ្រប់ទម្រង់៕
១. ពូណុយ
២. ពូណម