បាត់មុខពីកញ្ចក់ទូរទស្សន៍ ១០ ឆ្នាំ តារាចម្រៀងជើងចាស់ អ៊ឹង ជុងហ៊ាង ទម្លាយមូលហេតុនៅពីក្រោយភាពស្ងប់ស្ងាត់ខ្ទេច

Share This

បើរំឭកកាលពីអំឡុងឆ្នាំ ១៩៩៨ មហាជនមួយចំនួនអាចនឹងនៅចាំតារាចម្រៀងកូនកាត់ចិន លោក អ៊ឹង ជុងហ៊ាន ដែលមានភាពល្បីល្បាញខ្លាំងនៅអំឡុងឆ្នាំ ១៩៩៨  ដោយលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈសមត្ថភាព ទេពសកោសល្យអាចច្រៀងបានច្រើនភាសា ជាពិសេសនោះ គឺភាសាចិនតែម្តង។

លើសពីនេះ កាលជំនាន់នោះចម្រៀងជាភាសាចិន ដែលធ្វើឱ្យលោក អ៊ឹង ជុងហ៊ាង មានការគាំទ្រកាន់តែខ្លាំង គឺបទ «តុលាការមុខដែក» ឬបទ «ប៉ាវចិន» និង មានបទចម្រៀងល្បីៗមួយចំនួនទៀតផងដែរ។

ដោយឡែក រយៈពេលប្រមាណជាង ១០ ឆ្នាំមកនេះ មហាជនជាច្រើន សឹងនឹងភ្លេចមុខតារាចម្រៀងប្រុសរូបនេះមិនខាន ក៏ព្រោះលោកមិនដែលបង្ហាញវត្តមានក្នុងកញ្ចក់ទូរទស្សន៍ ឬ កម្មវិធីកម្សាន្តនានានោះឡើយ ដែលជាហេតុធ្វើឱ្យមានការយល់ច្រឡំថា លោក អ៊ឹង ជុងហ៊ាង បានឈប់លើវិស័យសិល្បៈហើយ។

យ៉ាងណាមិញ ថ្មីៗនេះ លោក អ៊ឹង ជុងហ៊ាង បានបង្ហាញវត្តមានក្នុងកម្មវិធី VTalk Confession និង បានទម្លាយពីការបាត់មុខឈឹងលើកញ្ចក់ទូរទស្សន៍រយៈពេល ១០ ឆ្នាំមកនេះ ថាលោកមិនទាន់ឈប់ពីអាជីពសិល្បៈនោះទេ ពោលគឺលោកនៅច្រៀងតាមកម្មវិធីនានានៅឡើយ គ្រាន់តែមិនបានបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។

លោក អ៊ឹង ជុងហ៊ាង ក៏បានបញ្ជាក់ពីមូលហេតុនៃការមិនចូលរួមកម្មវិធីកម្សាន្ត ឬ កម្មវិធីប្រគំតន្ត្រីតាមកញ្ចក់ទូរទស្សន៍ ព្រោះការពិតទៅកន្លងមកធ្លាប់មានគេហៅ តែលោកចេះតែបដិសេធ ដូច្នេះហើយ បដិសេធម្តងទៅ ២ ដង គេក៏លែងហៅ។ ម្យ៉ាងវិញទៀត លោកថា ពេលឡើងឆាករាងអៀនខ្លាចកាមេរ៉ា។

លោកបានបន្តទៀតថា ៖ «មួយរយៈធំលោកបានមុខលើកកញ្ចក់ទូរទស្សន៍ ដូច្នេះមហាជនគិតថាលោកឈប់ពីអាជីពសិល្បៈហើយ តែតាមពិតទៅលោកនៅមិនទាន់ឈប់ទេ លោកនៅបន្តអាជីពសិល្បៈក្នុងក្រុមភ្លេងធម្មតា ព្រោះលោកមានក្រុមភ្លេងផ្ទាល់ខ្លួន តែដោយមិនសូវបង្ហាញមុខក្នុងទូរទស្សន៍ និង កម្មវិធី ក៏ហាក់ដាច់ខ្សែរយៈ ហើយគេក៏រកលោកមិនឃើញ។ តែថ្មីៗនេះ លោកចាប់ផ្តើមលេង Tik Tok ទើបគេដឹងថា លោកនៅមិនទាន់ឈប់ពីអាជីពសិល្បៈនៅឡើយទេ»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

ឥទ្ធិពលព្យុះ «កាជិគី» វាយប្រហា.រប្រទេសវៀតណាម ស្លា./ ប់មនុស្ស ៣ នាក់ និង ជន់លិចដាបក្រុងហាណូយ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ប៉ិចឡើងល្បែង! ក្មេងទំនើងថៃមួយក្រុមមិនគិតរៀនសូត្រ ទំនេរផ្ដុំគ្នាលេងហ្គេម យូរៗទៅបែកគំនិតបើកវេបសាយល្បែងអនឡាញខុសច្បាប់

កៀកថ្ងៃមែនទែនហើយ! ក្រសួងបញ្ជាក់ បាក់ឌុប ២០២៥ និទ្ទេស A ត្រូវមានពិន្ទុសរុបយ៉ាងហោច ៤២៧ ពិន្ទុឡើង និង និន្ទេសផ្សេងទៀត គឺត្រូវកំណត់បែបនេះ

ព័ត៌មានបន្ថែម

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

ឃើញខំមិនអវិជ្ជមានលើ ពេជ្រ ថៃ ដដែលៗពេក! ហ៊ាទី ទ្រាំមិនបាន បញ្ចេញអារម្មណ៍ហួសចិត្ត ខណៈនៅក្រៅ ពេជ្រថៃ ជាក្មេងល្អ មានចរិតរមទមណាស់

ផ្ទុះប្រតិកម្មខ្លាំង ក្រោយឃើញវីដេអូតារាភាពយន្តជើងចាស់ សុខ ស្រីមុំ ថ្លើមធំ ហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ត្រៀមផ្ទេរមកុដអន្តរជាតិ! លី មួយលាង បង្ហាញខ្លួនយ៉ាងលេចធ្លោ និង មានកិត្តិយសខ្លាំងក្នុងនាមជា Queen នៃកម្មវិធីប្រកួតនៅឥណ្ឌា

(វីដេអូ) ក្ដុកក្ដួលណាស់! ធ្លាប់មានអនុស្សាវរីយ៍នឹងគ្នា ឧកញ៉ា ព្រាប សុវត្ថិ បន់ស្រន់ឱ្យដំរី Lucky ជាតិក្រោយកើតជាមនុស្ស

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុត អ្នកផលិតមាតិកាវីដេអូ ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណីហើយ និង រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ស្វែងរកព័ត៌មាន​ ឬវីដេអូ