អ្នកគាំទ្រនិយមតាមដានជីវិតឯកជនរបស់តារាចម្រៀង នី រតនា ច្បាស់ជាបានជ្រាបមកហើយថា ក្រោយពីសាងគ្រួសាររៀបការ មានកូនប្រុសស្រីចំនួន ៣ នាក់ហើយនោះ តារាចម្រៀងប្រុសខាងលើនេះ មិនត្រឹមតែទទួលបានប្រជាប្រិយភាពដូចដើមនោះទេ សូម្បីតែក្រុមគ្រួសាររបស់លោក ក៏ទទួលបានការគាំទ្រ ចូលចិត្តស្រឡាញ់ពីមហាជនដែរ។
បើនិយាយពីកូនៗរបស់លោក នី រតនា ទាំង ៣ នាក់ វិញ គឺកាន់តែទទួលបានការស្រឡាញ់ គាំទ្រពីមហាជនខ្លាំង ក៏ព្រោះតែកូនប្រុសស្រីលោក នី រតនា សុទ្ធសឹងតែឃ្យូដ គួរឱ្យស្រឡាញ់ និង ចេះស្តាប់បង្គាប់ចាស់ទុំ។
ជាក់ស្តែង បើនិយាយពីកូនស្រីច្បងរបស់លោក នី រតនា គឺអូន នីវណ្ណ មែលឡានី ហៅ អូនមែល ឯណោះវិញ បើគិតមកដល់ឆ្នាំនេះ នាងតូច គឺមានអាយុ ៥ ឆ្នាំ ហើយ។ ក្នុងនោះដែរ កូនស្រីច្បងរបស់តារាចម្រៀងប្រុសខាងលើ ត្រូវបានមហាជនសរសើរយ៉ាងខ្លាំង ក៏ព្រោះតែ អូនមែល ឆ្លាត ស្តាប់បង្គាប់ ឆាប់ចេះយល់ ចេះដឹង និង ចេះនិយាយ មានចរិតឫកពារដូចមនុស្សធំតាំងពីអាយុតិចខួបមកម្ល៉េះ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង ហេង សុវណ្ណភក្តិណា ហៅ ថេសា បានចែករំលែកពីរបៀបចិញ្ចឹមមើលថែ អូនមែល រយៈពេល ៥ ឆ្នាំ មកនេះ ថានាង មិនដែលឱ្យកូនស្រីមើលទូរស័ព្ទ ឬទូរស្សន៍នោះឡើយ ដែលជាហេតុកូនឆាប់ចេះនិយាយ និង មានចរិតឫកពារយល់ដឹងដូចមនុស្សធំ។ ម្យ៉ាងវិញទៀត ក្នុងវីដេអូនោះ ភរិយាលោក នី រតនា ក៏បានចែករំលែកនូវបទពិសោធរបស់ខ្លួននៃការមើលថែកូនជាច្រើនទៀត៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូលម្អិត៖