ក្រោយពីរៀបការសាងចំណងអាពាហ៍ពាហ៍ រយៈពេលប្រមាណជិត ២ ឆ្នាំ បើគិតតាំងពីថ្ងៃចូលរោងជ័យកាលពីដើមខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាចម្រៀងស្រី កែវ សុបញ្ញា និង ស្វាមី ទទួលបានចំណងដៃកូនស្រីមួយរូបហើយ។


ក្នុងនោះ កូនស្រីដំបូងរបស់អ្នកនាង កែវ សុបញ្ញា និង ស្វាមី បានសម្រាលឃើញពន្លឺព្រះអាទិត្យកាលពីអំឡុងខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ពោលគឺ មកដល់ពេលនេះនាងតូចមានអាយុជិត ៣ ខែហើយ។

តួយ៉ាង ក្រោយពីកូនស្រីសម្រាលបានជិត ៣ ខែ និង បានក្លាយជាម្តាយថ្មីថ្មោងហើយនោះ អ្នកនាង កែវ សុបញ្ញា កាន់តែទទួលបានសុភមង្គលខ្លាំងឡើងក្នុងគ្រួសារ។ ម្យ៉ាងវិញទៀត ក្រោយបានក្លាយជាអ្នកម្តាយគេ អ្នកនាង កែវ សុបញ្ជា យល់នូវអ្វីគ្រប់យ៉ាងក្នុងនាមជាអ្នកម្តាយ រហូតនាងបានសរសេរសំណេរមួយយ៉ាងមានន័យលើហ្វេសប៊ុក។

អ្នកនាង កែវ សុបញ្ញា បានរៀបរាប់ថា៖ «ជាម្តាយគ្មានសិទ្ធិ៖ -គ្មានសិទ្ធិឈឺ សម្រាក -គ្មានសិទ្ធិហត់ សម្រាក -គ្មានសិទ្ធិញ៉ាំអាហារយូរ -គ្មានសិទ្ធិងូតទឹកយូរ -គ្មានសិទ្ធិចេញក្រៅយូរ កូនមឹមដោះ -គ្មានសិទ្ធិរអ៊ូ ព្រោះស្តាប់ទៅអាចមិនពីរោះសម្រាប់គេ -គ្មានសិទ្ធិគ្រប់យ៉ាង ក្នុងនាមជាម្តាយ។ មិនអីទេម្តាយរីករាយនឹងទទួលយកការផ្លាស់ប្តូរគ្រប់យ៉ាងបែបនេះ ដើម្បីកូន»៕



