នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP បានជូនដំណឹង និង អបអរ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និង អង្គការ WWF វេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
តាមប្រភពបានឱ្យដឹងថា កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៦ ក្បាលផ្សេងទៀត ខណៈវាគឺជាកូនផ្សោតទី ១ ដែលបានកើតនៅដើមឆ្នាំ ២០២៥ នេះ ដែលគិតត្រឹមដើមឆ្នាំ ២០២៥ នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ ក្បាល។
ទន្ទឹមនេះប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានទៅសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣, ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕