សោកស្ដាយណាស់! ស្ថាបត្យករខ្មែរលំដាប់ជួរមុខ លោកតា លុយ បានហាប់ បានទទួលមរណភាពក្នុងអាយុ ៩២ ឆ្នាំ
នេះជាព័ត៌មានដ៏រំជួលចិត្តមួយ ដោយស្ថាបនិកជាតិ និង ជាស្ថាបត្យករខ្មែរលំដាប់ជួរមុខលោកតា លុយ បានហាប់ ដែលជាម្ចាស់ស្នាដៃល្បីៗដូចជា សណ្ឋាគារកាំបូឌីយ៉ាណា, អគារប៊ូឌិញស, សួននាគបាញ់ទឹក វិមានឯករាជ្យ ក៏ដូចជាអតីតវិទ្យាល័យទួលស្វាយព្រៃ (សារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង បច្ចុប្បន្ន) បានទទួលមរណភាពហើយក្នុងជន្មាអាយុ ៩២ ឆ្នាំ ដោយជរាពាធ។
គួរឱ្យដឹងដែរថា លោកតា លុយ បានហាប់ គឺជាស្ថាបត្យករខ្មែរលំដាប់ជួរមុខ សម័យក្រោយឯករាជ្យកើតនៅឆ្នាំ ១៩៣១ នៅខេត្តកំពង់ចាម។ ចំណែកឯស្នាដៃសំខាន់ៗរបស់លោកមុនឆ្នាំ ១៩៧៥ រួមមាន ៖ សណ្ឋាគារកាំបូឌីយ៉ាណា សាលមហោស្រពចេនឡា និង អាគារអតីតវិទ្យាល័យទួលស្វាយព្រៃ (បច្ចុប្បន្នជាសាមន្ទីរប្រល័យពូជសាសន៍ គុកទួលស្លែង) អគារប៊ូឌិញស (The White Building) សួននាគបាញ់ទឹក ម្ដុំវិមានឯករាជ្យ ព្រមទាំងសំណង់អគាររដ្ឋ និង ឯកជនជាច្រើនកន្លែងទៀត៕