(វីដេអូ) មិនចប់ងាយៗទេ! តារាស្រី ម៉ានីតា សម្រេចប្តឹងផ្តល់លោក សន ពិសិដ្ឋ ជាអតីតគូស្នេហ៍ម្តងទៀត ព្រោះមិនទាន់ទទួលបានយុត្តិធម៌

Share This

កន្លងមក​ មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀង និង សម្តែង ម៉ានីតា ច្បាស់ជាបានជ្រាបមកហើយពីរឿងក្តីក្តាំងរបស់នាង ពាក់ព័ន្ធនឹងអតីតគូស្នេហ៍ គឺតារាប្រុស សន ពិសិដ្ឋ ពាក់ព័ន្ធនឹងឯកសារប្តឹងផ្តល់គ្នាឱ្យខាងប្រុសចូលមកដោះស្រាយ ខណៈគេចវេសជាច្រើនលើកច្រើនសានោះ។

ថ្មីៗនេះ តារាស្រី ម៉ានីតា ក៏បានចេញមកទម្លាយជាថ្មីពាក់ព័ន្ធនឹងការប្តឹងផ្តល់ទៅកាន់អតីតគូស្នេហ៍ពីករណីហិង្សាទៅកាន់ខ្លួន ដោយសាលដីកាពីថ្ងៃទី ១០ ខែមេសា​ ឆ្នាំ ២០២៥ ពីសាលាឧទ្ធរណ៍ គឺមិនមែនបន្ថយទោសអតីតគូស្នេហ៍ពី ២ ឆ្នាំ មកនៅសល់ ១ ឆ្នាំទេ គឺព្យួរទោសជនល្មើសឱ្យនៅក្រៅឃុំតែម្តង។

យ៉ាងណាមិញ នៅថ្ងៃទី ២៣ ខែមេសា​ ឆ្នាំ ២០២៥ កន្លងទៅនេះ តារាស្រី ម៉ានីតា បានចេញមកបញ្ជាក់ជាថ្មីម្តងទៀត ថានាងមានភស្តុតាងសំឡេង និង សាក្សីឃើញការប្រើហិង្សា ខណៈក្រោយទម្លាយរូបភាពរងអំពើហិង្សាពីអតីតគូស្នេហ៍ លោក សន ពិសិដ្ឋ មានការបញ្ចេញមតិមួយចំនួនតូច ថាមិនមែនជាការពិតផង។

តាមរយៈវីដេអូនោះដែរ តារាស្រី ម៉ានីតា បានឱ្យដឹងថា នាងចេញមកមិនមែនចង់បំពុលសង្គមអ្វីនោះឡើយ តែនាងចេញមកដើម្បីរកភាពយុត្តិធម៌សម្រាប់ខ្លួនឯង ក្រោយរងការឈឺចាប់អស់រយៈពេល ៤ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០២១ ដល់ ឆ្នាំ ២០២៥ នេះ។​ លើសពីនោះ តារាស្រីរូបនេះ ក៏បានស្រែករកយុត្តិធម៌ជាថ្មី ព្រោះនាងមានភស្តុតាងគ្រប់គ្រាន់ហើយ។

គួររំឭកថា តារាស្រី ម៉ានីតា និង លោក សន ពិសិដ្ឋ ធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា ប៉ុន្តែនៅអំឡុងឆ្នាំ ២០២១ អ្នកទាំង ២ ក៏បានបែកបាក់គ្នា ក៏ព្រោះតែស្នេហាត្រីកោណ ដោយកាលនោះមានការលើកឡើងថា ដោយសារខាងប្រុសមានអ្នកថ្មី។ បន្ទាប់មក ក៏មានការប្តឹងផ្តល់គ្នា រហូតមកទល់ពេលនេះ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូលម្អិត៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

ស្រណោះណាស់! ឪរបស់ ឆលី បង្ហោះសារក្ដុកក្ដួលប្រាប់មហាជន ពេលនេះ ឆលី ទៅបានសុខហើយ!

របៀបបង្រៀនកូនឱ្យចេះស្រលាញ់គ្នា ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អានហើយបានប្រយោជន៍ បង្កើតសុភមង្គលក្នុងគ្រួសារ

នៅខ្មែរមានអត់ហ្ន៎! ក្រុមហ៊ុនមួយនៅចិន ឱ្យរង្វាន់ជាលុយរាប់ម៉ឺនដុល្លារដល់បុគ្គលិកណាសម្រកគីឡូបានសម្រេច

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ព័ត៌មានបន្ថែម

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ផឹកទឹកមិនភ្លេចប្រភព! ឌីជេ ក្តិប នៅតែបង្ហាញការដឹងគុណដល់រៀមច្បងម្នាក់ ធ្លាប់ជួយត្រួសត្រាយផ្លូវ ទោះបីរំលងផុតច្រើនឆ្នាំ

លីនដា និង ណារ៉ូ ធ្វើ vlog ជីវិតគូចែករំលែកបទពិសោធគ្រួសារបែបកម្សាន្ត ផ្ទុះការចាប់អារម្មណ៍

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍នឹងបុរសសុទ្ធតែសង្ហាៗ មួយគូៗសមគ្នាគ្មានទាស់

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងវប្បធម៌ខ្មែរ និង ភាសា

តារាកំពូល Sad ៥ រូប និពន្ធចម្រៀងឱ្យហ្វេនទឹកភ្នែក តែជីវិតខ្លួនឯងឡើងភីង អ្នកខ្លះការ អ្នកខ្លះភ្ជាប់ពាក្យចោលអ្នកគាំទ្រ

ផ្អើលហ្វេន! ស្អែកឡើងយន្តហោះហើយ តែក្រុមហ៊ុនគ្រប់គ្រង MUC 2025 ប្រកាសមិ​នទទួលខុសត្រូវលើដំណើរទៅប្រកួតរបស់ ហ្វីយ៉ាតា នៅថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ