ធនាគារ វីង ឈ្នះពានរង្វាន់នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល និង ការរួមចំណែកសង្គមល្អបំផុត

Share This

ធនាគារ វីង បំបែកកំណត់ត្រាថ្មីក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និង ការរួមចំណែកសង្គម ដោយទទួលបានពានរង្វាន់ ជាគ្រឹះស្ថានធនាគារដ៏លេចធ្លោនៅកម្ពុជាដែលនាំមុខគេលើការទូទាត់មិនប្រើក្រដាសប្រាក់ និង រួមចំណែកល្អបំផុតនៅក្នុងសង្គមឆ្នាំ ២០២៤ ប្រគល់ដោយស្ថាប័ន CFI.co លើការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះបរិយាបន្នហិរញ្ញវត្ថុ ភាពច្នៃប្រឌិត និង ជំរុញការអភិវឌ្ឍក្នុងសហគមន៍ប្រទេសកម្ពុជា។

ធនាគារ វីង (ខេមបូឌា) ម.ក បាននាំមុខគេជាថ្មីម្តងទៀតនៅក្នុងវិស័យហិរញ្ញវត្ថុ ដោយទទួលបានពានរង្វាន់ជាគ្រឹះស្ថានធនាគារដ៏លេចធ្លោនៅកម្ពុជា លើការទូទាត់មិនប្រើក្រដាសប្រាក់ និង ការរួមចំណែកល្អបំផុតនៅក្នុងសង្គមឆ្នាំ ២០២៤ ប្រគល់ជូនដោយស្ថាប័នព័ត៌មានហិរញ្ញវត្ថុដ៏ល្បីល្បាញ CFI.co ដែលការទទួលស្គាល់នេះនឹងជួយពង្រឹងកិត្តិនាមធនាគារ វីង ឱ្យកាន់តែរឹងមាំលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ក្នុងវិស័យធនាគារដែលជំរុញដោយបច្ចេកវិទ្យាដ៏ទំនើប។

ចំណុចស្នូលនៃសមិទ្ធផលដែលធនាគារ វីង សម្រេចបានមកទល់បច្ចុប្បន្ន នោះគឺការប្រកាន់ភ្ជាប់នូវចក្ខុវិស័យដ៏ច្បាស់លាស់ ដោយនាំមកនូវការផ្លាស់ប្តូរពីរបៀបដែលប្រជាជនកម្ពុជាទូទាត់សាច់ប្រាក់ និង ងាយស្រួលប្រើប្រាស់។ ជាមួយប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលមានទំហំទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ហើយជាមធ្យមមានប្រមាណ ៣៨ លានប្រតិបត្តិការក្នុងមួយខែ ធនាគារ វីង មិនត្រឹមតែសម្របខ្លួនជាមួយបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ថែមទាំងនាំមុខគេនៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុទៀតផង។ ធនាគារ វីង សម្រេចបានកំណីន ៣១% បើធៀបទៅនឹងឆ្នាំមុន ដោយបាននឹងកំពុងពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមិនប្រើប្រាស់ក្រដាសប្រាក់ ថែមទាំងបង្កើនការតភ្ជាប់ប្រព័ន្ធឌីជីថលកាន់តែខ្លាំងឡើងនៅក្នុងចរន្តសេដ្ឋកិច្ច។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា ៖ «នៅធនាគារ វីង យើងខ្ញុំជឿថាវត្តមាននៃបច្ចេកវិទ្យានឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ពោលគឺកាត់បន្ថយភាពស្មុគស្មាញសម្រាប់ការរស់នៅប្រចាំថ្ងៃ។ គ្រប់ទិដ្ឋភាពនៃគំនិតច្នៃប្រឌិតថ្មីៗដែលយើងដាក់ឱ្យប្រើប្រាស់នៅក្នុងទីផ្សារបានចាក់ឬសយ៉ាងជ្រៅនៅក្នុងគោលដៅដ៏ប្រាកដនិយមរបស់យើង នោះគឺធ្វើយ៉ាងណាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងការអភិវឌ្ឍ ក៏ដូចជានាំមកនូវភាពរីកចម្រើនប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍»

លោក ហោ ប៊ុនថែ បានបន្ថែមថា ៖ «ការទទួលស្គាល់សមិទ្ធផលដ៏លេចធ្លោពីស្ថាប័ន CFI.co នាពេលនេះនឹងធ្វើឱ្យបេសកកម្មឆ្ពោះទៅមុខរបស់យើងកាន់តែខ្លាំងក្លាឡើងដើម្បីកសាងអនាគតមួយដែលប្រព័ន្ធហិរញ្ញវត្ថុកាន់តែរឹងមាំ និង ប្រកបដោយបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងគ្រប់រូប»

ប្រែក្លាយបរិយាបន្នហិរញ្ញវត្ថុ ទៅជាប្រយោជន៍សង្គម

ក្នុងនាមជាដៃគូទុកចិត្តរបស់រដ្ឋាភិបាលកម្ពុជា ធនាគារ វីង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់សុខុមាលភាពជាតិ ដោយបានចែកចាយជំនួយសង្គមសំខាន់ៗក្រោមកម្មវិធីឧបត្ថម្ភមូលនិធិសង្គមជាង ២.៥ លានគ្រួសារដែលរួមមាន ៖ ស្ត្រីមានផ្ទៃពោះ គ្រួសារក្រីក្រ និង ពលរដ្ឋដែលរងផលប៉ះពាល់ដោយស្ថានភាពសេដ្ឋកិច្ចក្នុងកំឡុងពេលដ៏លំបាកនៃការប្រយុទ្ធប្រឆាំងកូវីដ-១៩។ ការផ្ទេរសាច់ប្រាក់នេះត្រូវបានធ្វើឡើងតាមរយៈភ្នាក់ងារ ធនាគារ វីងជាង ១២.០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះ ៨០% ជាស្ត្រី ហើយភាគច្រើនពួកគាត់ជាស្ត្រីមេផ្ទះ ដែលបច្ចុប្បន្នអាចបង្កើតបានប្រភពចំណូលថេរមួយដើម្បីផ្គត់ផ្គង់គ្រួសារ ហើយថែមទាំងបានរួមចំណែកបម្រើនូវសេវាហិរញ្ញវត្ថុចាំបាច់ទៅដល់សហគមន៍ទៀតផង។

វត្តមានភ្នាក់ងារដ៏ទូលំទូលាយនេះ មិនត្រឹមតែពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុទៅដល់តំបន់ដាច់ស្រយាលនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី ព្រមទាំងជំរុញឱ្យមានការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតបាននូវឱកាសជាច្រើនសម្រាប់ប្រជាជន និង ភាពរីកចម្រើនប្រកបដោយភាពធន់។

លើកកម្ពស់សហគ្រិន ដើម្បីភាពរីកចម្រើនក្នុងសហគមន៍

តាមរយៈថ្នាលឌីជីថល Wingmarket របស់ខ្លួន ធនាគារ វីង កំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច តាមរយៈការជួយដល់សហគ្រាសធុនតូច និង មធ្យម នូវការប្រើប្រាស់ទីផ្សារឌីជីថល ហើយអាចស្នើកម្ចីខ្នាតតូចដោយមិនចាំបាច់មានទ្រព្យបញ្ចាំនោះឡើយ។ ការគាំទ្រទាំងនេះបានបើកឱកាសរីកចម្រើនទៅដល់សហគ្រិនក្នុងស្រុកជាច្រើន ដែលអាចឱ្យពួកគាត់ពង្រីកអាជីវកម្ម លើកកម្ពស់ជីវភាព ក៏ដូចជារួមចំណែកដល់ការកាត់បន្ថយភាពក្រីក្របានកាន់តែប្រសើរ។

តាមរយៈការធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានភាពសាមញ្ញ និងជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែច្រើនឡើង ហេតុដូចនេះធនាគារ វីង មិនត្រឹមតែកសាងប្រព័ន្ធហិរញ្ញវត្ថុមួយដ៏ទំនើបប៉ុណ្ណោះទេ តែក៏ជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និង ភាពធន់សម្រាប់ការអភិវឌ្ឍនៅក្នុងសហគមន៍ផងដែរ។

បំបែកកំណត់ត្រាថ្មីក្នុងវិស័យធនាគារ ព្រោះនាំផលវិជ្ជមានច្រើនដល់សង្គម

សមិទ្ធផលដ៏ស្ងប់ស្ងែងរបស់ធនាគារ វីង គឺជាតឹកតាងបង្ហាញយ៉ាងច្បាស់ថា ភាពច្នៃប្រឌិត និង ការនាំមកនូវផលវិជ្ជមានសម្រាប់សង្គមត្រូវដើរទន្ទឹមគ្នា ដោយទាមទារនូវការដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ និង ការអនុវត្តជាមួយគោលដៅច្បាស់លាស់ ហើយនាំមកនូវលទ្ធផលផ្លែផ្កា ដែលមិនគ្រាន់តែបង្ហាញត្រឹមតួរលេខប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យការរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ។

គណៈវិនិច្ឆ័យរបស់ស្ថាប័ន CFI.co បានកោតសរសើរធនាគារ វីង សម្រាប់ភាពជាអ្នកដឹកនាំឆ្នើម និង ចក្ខុវិស័យច្បាស់លាស់ដោយបានគូសបញ្ជាក់ថា ៖ «ធនាគារ វីង កំពុងជំរុញការវិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា សំដៅសម្របខ្លួនទៅនឹងសេដ្ឋកិច្ចមិនប្រើក្រដាសប្រាក់ ហើយបង្កើតនូវផលវិជ្ជមានជាច្រើននៅក្នុងសង្គម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺលើសពីការផ្តល់ជូនសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ពោលគឺថែមទាំងជួយពង្រឹងការអភិវឌ្ឍសហគមន៍ កាត់បន្ថយវិសមភាព និង គាំទ្រដល់ការអភិវឌ្ឍរយៈពេវែងប្រកបដោយនិរន្តរភាពទៀតផង។

ជាមួយនឹងការទទួលស្គាល់ជាសកលនេះ ធនាគារ វីង នៅតែប្តេជ្ញាចិត្តដើរតួនាទីជាកត្តាលីករដើម្បីវឌ្ឍនភាពជាតិ លើកកម្ពស់ជីវភាពប្រជាជន អភិវឌ្ឍសហគមន៍ ព្រមទាំងបង្កើតអនាគតហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់សង្គមជាតិទាំងមូល»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ