សេចក្ដីថ្លែងការណ៍កម្ពុជា ៖ កម្ពុជាមិនប្ដូរជំហរ ចរចានៅតែចរចា តែបញ្ហានៅតំបន់មុំ ៣ ប្រាសាទតាមាន់ធំ តាមាន់តូច និង ប្រាសាទតាក្របី នៅតែប្ដឹងទៅតុលាការ ICJ

Share This

នៅយប់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ពិសេសមួយ ពាក់ព័ន្ធស្ថានភាពជាមួយប្រទេសថៃ។ តាមរយៈការបកប្រែ និង ប្រែសម្រួលជាភាសាជាតិ សេចក្ដីថ្លែងការណ៍នេះ មានខ្លឹមសារដូចខាងក្រោម៖

«ចាប់តាំងពីបានទទួលឯករាជ្យ លើកលែងតែសម័យខ្មែរក្រហមចេញ កម្ពុជាបានព្យាយាមប្តេជ្ញាបង្កើតព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍។ រាជរដ្ឋាភិបាលកម្ពុជា (រ.ជ.ក.) បានប្តេជ្ញាចិត្តដោយឥតងាករេក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយរួមបញ្ចូលជម្លោះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ ១៩៦២ និង ម្តងទៀតកាលពីឆ្នាំ ២០១៣ ក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។ ទាំងអស់នេះជាសកម្មភាពប្តេជ្ញាចិត្តយ៉ាងខ្លាំងគោរពច្បាប់អន្តរជាតិ និង ដោះស្រាយជម្លោះដោយសន្តិវិធី។

គួរឱ្យសោកស្តាយ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៥ និង ៣០ នាទីព្រឹក ការផ្ទុះអាវុធបានកើតឡើងខណៈពេលដែលកងទាហ៊ានថៃបានបាញ់ប្រហារមកកាន់ទីតាំងប្រដាប់អាវុធកម្ពុជា ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាមូលដ្ឋានទីតាំងកងប្រដាប់អាវុធកម្ពុជាឈរជើងយូរមកហើយ។ ការបាញ់ប្រហារនេះបានបណ្តាលឱ្យស្លាប់ទាហ៊ានកម្ពុជាម្នាក់។

រ.ជ.ក. សូមថ្កោលទោសជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដែលបំពានទៅអធិបតេយ្យភាព បូរណភាពដែនដី និង គោលការណ៍រួមនៃអនុស្សារណៈយោគយល់ (MOU) រវាងប្រទេសទាំង ២ ដែលចាប់ផ្តើមឡើងកាលពីឆ្នាំ ២០០០។

ព្រឹត្តិការណ៍នៃការប៉ះទង្គិចនេះ ជាការបង្ខាំងយន្តការដោះស្រាយបញ្ហាព្រំដែនរួម។ ដូចដែលបានជម្រាបខាងលើ និង ដើម្បីយុត្តិធម៌ មិនលំអៀង និង ដំណោះស្រាយនិរន្តរភាព នៅថ្ងៃទី ២ ខែមិថុនា រ.ជ.ក. បានសម្រេចចាត់ទុកតំបន់ទាំង ៤ រួមមាន តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ជាតំបន់រសើបខ្លាំង (sensitive areas)។ តំបន់ទាំង ៤ នេះ រ.ជ.ក. នឹងធ្វើបណ្តឹងទៅកាន់តុលាការអន្តរជាតិក្រុងឡាអេ (International Court of Justice in The Hague)។ ការធ្វើបែបនេះដោយសារតែតំបន់ទាំង ៤ ស្ថិតនៅក្នុងភាពប្រទាញប្រទង់ រសើបជាមួយភាពងាយកើនឡើងជម្លោះដែលមិនត្រូវបានដោះស្រាយ។ សេចក្តីសម្រេចធ្វើបណ្តឹងនេះត្រូវបានគាំទ្រសភាជាតិនិងព្រឹទ្ធសភានៅថ្ងៃតែមួយ។

ទោះជាយើងធ្វើបណ្តឹងទៅ ICJ ក៏ រ.ជ.ក. នៅប្តេជ្ញាចិត្តបន្តសន្ទនា និង ការទូតជាមួយភាគីថៃ។ កម្ពុជានឹងបន្តការងារទ្វេភាគីជាមួយភាគីថៃ ហើយនឹងរៀបចំធ្វើកិច្ចប្រជុំរវាងគណៈកម្មាធិការកិច្ចការព្រំដែន (JBC) នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងណាក្តី កិច្ចប្រជុំថ្ងៃទី ១៤ នេះ នឹងគ្មានរបៀបវារៈនិយាយពាក់ព័ន្ធនឹងតំបន់រសើបទាំង ៤ ដែល រ.ជ.ក. នឹងធ្វើបណ្តឹងទៅក្រុងឡាអេនោះទេ។

កម្ពុជាសង្ឃឹមថាប្រទេសថៃ នឹងចូលរួមសហការលើករណីបណ្តឹងទៅកាន់តុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ស្មើភាព សាងទំនុកចិត្ត មិត្តភាពយូរអង្វែង និង អ្នកជិតខាងដ៏ល្អ។ ទោះជាយ៉ាងណាក៏ដោយប្រសិនមិនទទួលបានកិច្ចសហប្រតិបត្តិការទេ កម្ពុជានៅតែបន្តការដាក់បណ្តឹងដដែល។

រ.ជ.ក. សំណូមពរប្រជាជនកម្ពុជាចូលរួមរក្សាភាពស្ងប់ស្ងាត់ និង បញ្ឈប់រាល់ទង្វើដែលនាំឱ្យមានការប្រកាន់ជាតិសាសន៍។ កម្ពុជានៅតែបន្តរក្សាទំនាក់ទំនងយ៉ាងសំខាន់ជាមួយប្រទេសថៃជាពិសេសផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និង វិស័យចម្បងនានាក្នុងកិច្ចសហប្រតិបត្តិការទៅវិញទៅមកដើម្បីជាផលប្រយោជន៍ប្រជាជនយើងទាំង ២ ប្រទេស»

ប្រែសម្រួលពី ៖ ហរិកម្ពុជេន្ទ្រ Kambuja History & Culture to the World

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ព័ត៌មានបន្ថែម

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

ស្វែងរកព័ត៌មាន​ ឬវីដេអូ