នៅតាមផ្ទះមូសច្រើន! ក្រសួងបញ្ចេញវិធានការ ៥ យ៉ាង បង្ការឆ្លងជំងឺគ្រុនឈាម ទប់ស្កាត់ការផ្ទុះឡើងទ្រង់ទ្រាយធំ

Share This

នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំក្រើនរំឭកស្តីពីការប្រុងប្រយ័ត្ន និង ការបង្ការការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ ២០២៥ ខណៈការប្រែប្រួលអាកាសធាតុ ផ្តល់លទ្ធភាពក្នុងការបង្កាត់ពូជ ការកកើតមូស និង បំលាស់ទីនៃមូស រួមជាមួយនឹងនិន្នាការនៃកើនឡើងចំនួនមូសដែលភាគច្រើនបំផុតជាប្រភេទមូសអង្កាម ក្នុងអំឡុងពេលរដូវប្រាំងគិតចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និង ដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព ដោយចូលរួមចលនាកាត់បន្ថយ និង ទប់ស្កាត់ការកកើតសត្វមូស ដោយអនុវត្តតាមការណែនាំ និង ប្រកាន់ខ្ជាប់នូវវិធានការដូចខាងក្រោម៖

វិធានការទី១ ៖ ម្ចាស់ផ្ទះ ឬម្ចាស់អាជីវកម្មនានាត្រូវធានាឱ្យបានថា ប្រព័ន្ធលូបង្ហូរទឹកមិនមានការស្ទះ ដែលអាចបង្កឱ្យមានទឹកដក់ ដែលអំណោយផលក្នុងការកកើតមូស។ ប្រសិនបើប្រព័ន្ធលូសាធារណៈ មានការកក ស្ទះ ត្រូវមានវិធានការជាបន្ទាន់ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។

វិធានការទី២ ៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួម កម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និង លាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដង ក្នុងមួយអាទិត្យ ឬ ត្រូវគ្របគម្រប ឱ្យបានជិតល្អ និង ត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬ ចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។

វិធានការទី៣ ៖ ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និង កម្មការនីទាំងអស់ ដែលកំពុងបំពេញការងារនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាត នៅក្នុងបរិវេណការដ្ឋានសំណង់ របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និង ថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹក នៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យដក់ទឹក។

វិធានការទី៤ ៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួនយើង ដែលអាចងាយនឹងខាំយើង។

វិធានការទី៥ ៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និង ព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និង មន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យ យឺតជាង ៤៨ ម៉ោង បន្ទាប់ពីក្ដៅខ្លួន)។ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅភ្លាមៗនេះដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពអ្នកសិល្បៈចូលរួមដង្ហែសពជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

សោកស្ដាយកម្ពុជាពុំអាចចូល Top MU លើកទី ៧៤ ប៉ុន្តែអ្នកគាំទ្រនៅតែមានមោទកភាពចំពោះ ហ្វីយ៉ាតា ដែលក្លាហានទៅប្រកួតម្នាក់ឯងលើទឹកដីថៃ

(វីដេអូ) ព្រឹកនេះ សឿន វីតា ស្លៀកស្បង់ចីពរបួសមុខភ្លើងជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

ព័ត៌មានបន្ថែម

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

ត្រៀមទប់ឱ្យជាប់! អ្នកឆ្នាំ «ជូត» ចូលឆ្នាំថ្មី ២០២៦ អាចប្រឈមបញ្ហាច្រើនត្រូវដោះស្រាយ ពាក់ព័ន្ធសាច់ញាតិចាស់ទុំ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

កំណប់មហាសាល! ចិន ជីកបានកំណប់រ៉ែមាសជាង ១ ពាន់តោន ខ្នាតធំបំផុតមិនធ្លាប់មានក្នុងប្រទេស គិតជាលុយរាប់សូន្យសឹងមិនចង់អស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ