គូពីបុព្វេ! ទម្លាយសាវតារគូអនាគតរបស់ CEO រូបសង្ហា គឺជាព្រះអង្គម្ចាស់ក្សត្រិយ៍ក្នុងសែរាជវង្ស មានទាំងចំណេះដឹង និង រូបសម្រស់

Share This

ថ្មីថ្មោងនេះ CEO ក្រុមហ៊ុនទឹកស្ព្រីងប្រូវីដា លោក អ៊ឹង ស៊ីវឈន់ បង្ហោះរូបភាព proposal សុំគូស្នេហ៍រៀបការ ធ្វើឱ្យមហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើល និង រំភើប ដោយបានចូលទៅ​ comment អបអរជាហូរហែ។ អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ទៀតនោះ គូស្នេហ៍របស់លោក ជាបុត្រីក្នុងសែរាជវង្ស សមប្រកបទាំងរូបសម្រស់ ចំណេះដឹង និង វណ្ណៈ។

ជាក់ស្តែង គូស្នេហ៍របស់ លោក អ៊ឹង ស៊ីវឈន់ គឺព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា។ ទ្រង់ជាព្រះបុត្រីរបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ និង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ​ និង ព្រះមាតាព្រះនាម មែន កែវមុនីរ៉ែន។ ទ្រង់ប្រសូតនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ។ គិតមកដល់សព្វថ្ងៃនេះ ទ្រង់មានព្រះជន្ម ២៧ វស្សា ហើយទ្រង់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រប្រកបដោយចំណេះដឹងខ្ពង់ខ្ពស់។

រម្លឹកការសិក្សា ទ្រង់បានចាប់ផ្តើមសិក្សានៅសាលារៀនឯកជនមួយឈ្មោះថា សាលារៀនអន្តរជាតិភ្នំពេញ (International School of Phnom Penh) ។ ទ្រង់បានបន្តការសិក្សានៅទីនោះ រហូតបញ្ចប់ថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ ២០១៥ ហើយក៏បានសម្រេចព្រះទ័យចាកចេញពីប្រទេសកម្ពុជា ទៅបន្តការសិក្សានៅក្រៅប្រទេសអស់រយៈពេល ៥ ឆ្នាំ។ នៅទីនោះ ទ្រង់បានសិក្សាជំនាញឯកទេសនយោបាយអន្តរជាតិ នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និង សេដ្ឋកិច្ច (University of International Business and Economics) នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ន ទ្រង់កំពុងរស់នៅលើទឹកដីកម្ពុជា ហើយក៏ឮមកថា ទ្រង់បានបង្កើតជំនួញមួយចំនួនផងដែរ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្ដាប់ឱកាសជាគ្រូបង្វឹកកម្មវិធីប្រកួតរ៉េបលើកដំបូង ប្រុសឡា ចង់ឃើញនារីៗចូលប្រឡងឱ្យច្រើន ព្រោះហេតុផលមួយ

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

(វីដេអូ) ទើបអាយុ ៤ ឆ្នាំសោះ! កូនស្រីបណ្ដូលចិត្ត ឌី សូនិត្តា មានគំនិតបបួលម្ដាយធ្វើជំនួញ ចង់ក្លាយជាថៅកែស្រីតូចបាត់ទៅហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

ស្វែងរកព័ត៌មាន​ ឬវីដេអូ