(វីដេអូ) ចង់ក្តៅខ្លួន! Ji Chang Wook និយាយរឿងឈុតឆាកថើបរោលរាល កំពុងផ្ទុះផ្អើលអ្នកគាំទ្រ
កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស Ji Chang Wook កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនក៏ដូចជាក្រុមអ្នកគាំទ្ររបស់លោក បន្ទាប់ពីថតឈុតឆាកស្នេហាដ៏ផ្អែមរោលរាលជាមួយនឹង BIBI ថតក្នុងរឿង «The Worst of Evil»។
យ៉ាងណាមិញ ដើម្បីជាការឆ្លើយតបក្នុងបទសម្ភាសក៏ដូចជាមតិរបស់ក្រុមអ្នកគាំទ្រដែលកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំងចំពោះឈុតថើបដ៏ក្តៅគគុករបស់ Ji Chang Wook ថតក្នុងរឿង «The Worst of Evil» ដែលលោកបានដើរជាតួឯក។
ក្នុងនោះដែរ តារាប្រុសរូបនេះ បាននិយាយថា៖ «នេះមិនមែនជាឈុតឆាកងាយធ្វើនោះទេ ដោយសារតែអារម្មណ៍ថតក្នុងឈុតឆាកថើបក្នុងរឿងនេះ គឺខុសពីការថតពីមុនរបស់ខ្ញុំ»។
ភ្លាមនោះ លោកបានបន្តទៀតថា៖ «នេះជាលើកដំបូងដែលខ្ញុំបានថតឈុតដ៏ក្តៅគគុកបែបនេះ។ ដូច្នេះខ្ញុំត្រូវទទួលស្គាល់ថាការថតឈុតថើបជាមួយតួស្រី BIBI ពេលខ្លះ ខ្ញុំត្រូវនាងរុញចេញទៀត ហើយខ្ញុំគិតថាការថតភាពយន្ត ក៏មានការកែសម្រួលបច្ចេកទេសឱ្យមើលទៅបានល្អផងដែរ»។
ជាមួយគ្នានោះដែរ Ji Chang Wook ក៏បានសរសើរដៃគូសម្ដែងរបស់លោក និង អ្នកដឹកនាំថតឈុតឆាកថើបដ៏ក្តៅរោលរាលនេះដែរ ព្រោះឈុតនេះពិតជាពិបាកក្នុងការសម្ដែងណាស់៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!