កូនបែ-កថ្នាំ ម្តាយភ័យខលហៅប៉ូលិសឱ្យជួយ ប៉ូលិសថាមិនទាន់បង្កហេតុ ធ្វើអ្វីមិនកើត ចុងក្រោយកូនដុតផ្ទះចោល រួចចង់អូសម្តាយចូលភ្លើ.ងទៀត

Share This

មានករណីដ៏គួរឱ្យរន្ធត់មួយនៅប្រទេសថៃ ដែលមានស្រ្តីម្នាក់ កូនប្រុសបែកថ្នាំអុកឡុកធ្វើបាប ខំខលទៅប្រាប់ប៉ូលិស តែប៉ូលិសប្រាប់ថាមិនទាន់បង្កហេតុ ធ្វើអ្វីមិនកើត លុះចុងក្រោយកូនប្រុសដុតផ្ទះចោលខ្ទេច ថែមទាំងចង់អូសម្តាយចូលភ្លើងទៀត។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនៅឯខេត្ត Ubon Ratchathani ។ ក្នុងនោះ ស្រ្តីជាម្តាយមានវ័យ ៦០ ឆ្នាំ ត្រូវកូនប្រុសអាយុ ៣២ ឆ្នាំ ដែលមានអាការបែកថ្នាំប៉ុនប៉ងធ្វើបាប ទើបប្រញាប់ខលទៅប្រាប់ប៉ូលិសក្នុងតំបន់ឱ្យចុះមកជួយ តែខាងប៉ូលិសតបមកវិញថា កូនប្រុសមិនទាន់បង្កហេតុ ដូច្នេះហើយចុះអន្តរាគមន៍មិនបានទេ។

លុះមិនយូរប៉ុន្មាន ខណៈស្រ្តីជាម្តាយកំពុងដេក ស្រាប់តែកូនប្រុសដុតដបសាំងឆេះសន្ធោសន្ធៅ រួចយកមកគប់ដាក់ម្តាយ តែម្តាយគេចទាន់ ឯភ្លើងក៏រាលដាលឆេះពេញផ្ទះ ហើយកូនប្រុសក៏ព្យាយាមអូសម្តាយចូលក្នុងភ្លើងទៀត។ យ៉ាងណាមិញ ស្រ្តីជាម្តាយព្យាយាមរត់គេចបានសម្រេច ចំណែកកូនប្រុសក៏ចាក់សាំងដុតផ្ទះបន្ថែម ហើយថែមទាំងអុកឡុកហាមមិនឱ្យអ្នកស្រុកជួយពន្លត់ ទើបចុងក្រោយក៏ត្រូវប៉ូលិសមកចាប់ខ្លួនបានសម្រេច៕

ប្រភព៖ Khaosod

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ព័ត៌មានបន្ថែម

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ