នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញនូវទិដ្ឋភាព «ផ្លូវថ្មើរជើងចតុមុខ» ដែលត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅល្ងាចថ្ងៃ ២១ មិថុនា នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
មុនពិធីសម្ពោធចាប់ផ្ដើម គេឃើញនៅព្រឹកថ្ងៃទី ២១ មិថុនា នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យការត្រៀមរៀបចំអបអរសាទរពិធីសម្ពោធជាផ្លូវការ «ផ្លូវថ្មើរជើងចតុមុខ» ដែលបង្ហាញឱ្យឃើញថា មានការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ ប្រកបដោយសោភ័ណ្ឌភាព ជាចំណុចទាក់ទាញទេសចរជាតិ និង អន្តរជាតិមកដើរលេងកម្សាន្តកាន់តែច្រើន។
សូមទស្សនាទិដ្ឋភាពខាងក្រោម ៖