កម្រនឹងប្រតិកម្ម! លើកនេះ ចិត្ត កញ្ចនា ផុសសារក្ដៅដូចបាយពុះ ទៅកាន់អ្នកនិយាយបំភ្លើស យកត្រូវតែខ្លួនឯង

Share This

ជាការពិតណាស់ កន្លងមកមហាជននិយមតាមដានទាំងជីវិតការងារ និង ឯកជនរបស់តារាចម្រៀង Original Song កញ្ញា ចិត្ត កញ្ចនា នៅលើបណ្តាញសង្គមនានា ច្បាស់ជាបានជ្រាបហើយថា កន្លងមកកញ្ញាធ្លាប់តែបង្ហាញនូវការលើកទឹកចិត្ត ផ្នត់គំនិតល្អៗសម្រាប់អ្នកគាំទ្រទាំងលើវិស័យតន្ត្រី និង ការរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ ថ្មីៗនេះ កញ្ញា ចិត្ត កញ្ចនា បានបង្ហោះសំណេរមួយ បង្ហាញអារម្មណ៍របស់ខ្លួនទំនងជាប្រតិកម្មនឹងបុគ្គលណាម្នាក់ ដែលតែងតែនិយាយបំភ្លើសពីរូបនាង ច្រើនលើកច្រើនសា។

ក្នុងនោះដែរ កញ្ញា ចិត្ត កញ្ចនា បានរៀបរាប់ថា៖ «មនុស្សប្រភេទខ្ញុំ ឱ្យតម្លៃគេណាស់, ជួយតិច ឬច្រើន ខ្ញុំតែងតែតបស្នងត្រឡប់វិញ ហើយភាគច្រើន គឺខ្ញុំឱ្យលើសពីអ្វីដែលគេសុំ ឬទាមទារ។ ប៉ុន្តែមានមនុស្សមួយចំនួនតូច ចូលចិត្តសម្តែងធ្វើកម្សត់ ធ្វើជនរងគ្រោះ ទាំងដែលខ្លួនឯងមាត់អត់គម្រប និយាយក្រឡិចក្រឡុច បំភ្លើសការពិត យកត្រូវម្នាក់ឯង បែបគិតថាខ្ញុំភ្លើ! ដើរនិយាយធ្វើតួកម្សត់ ទាំងដែលភស្តុតាងខ្ញុំមានទាំងអស់! នែ! ធ្វើអី និយាយអី ខ្ញុំដឹងទាំងអស់! ខ្ញុំមិនតបតចាត់ទុកថា ទុកមុខឱ្យណា! តែកុំភ្លើ បិទផ្លូវខ្លួនឯង! គ្រាន់ចង់ប្រាប់ប៉ុណ្ណឹង ហើយផុសមួយនេះ បើមានខ្លួន សាងបាបអីខ្លះដាក់ខ្ញុំរើសយកទៅ! ផុសឱ្យក្មេងដឹងកុំព្រហើនខុសរឿង។ កុំមនុស្សល្អតែឯងពេក អត់ចេះខុស អញហត់ណាស់!»។

បើទោះជាមិនបានបង្ហាញពីបុគ្គលណាម្នាក់ក៏ពិតមែន ប៉ុន្តែមហាជន អ្នកគាំទ្រមានការសង្ស័យ ថាអាចជាអ្នកសិល្បៈដូចគ្នា។ ម្យ៉ាងវិញទៀត ក៏មានអ្នកចូលទៅបញ្ចេញមតិលើកទឹកចិត្ត ដល់កញ្ញា ចិត្ត កញ្ចនា ផងដែរ ថាកុំឱ្យគិតច្រើនពីបុគ្គលបែបនេះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ