ផ្ទុះការចាប់អារម្មណ៍! បទថ្មី «20 Out Now» របស់ ទេព ពិសិដ្ឋ កំពុងតែកក្រើកពេញ TikTok
ថ្មីៗនេះ កំពុងតែមានការកក្រើកខ្លាំងពេញបណ្តាញហ្វេសប៊ុក និង TikTok ចំពោះបទចម្រៀងមួយបទ ដែលបានបកស្រាយដោយបុរសសង្ហា ទេព ពិសិដ្ឋ ដែលមានចំណងជើងថា «20 out now»។
មហាជនធ្លាប់បានដឹងមកហើយថា ទេព ពិសិដ្ឋ គឺជាអតីតម្ចាស់ពានរង្វាន់ The Voice kid រដូវកាលទី ២ ដែលគេចាត់ទុកថាជាតារារ៉េបវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាស ដែលមានសមត្ថភាពខ្លាំង មានសំឡេងក្រអូនក្រអៅ និង ចេះបែបបទគ្រប់ចង្វាក់ មិនចាញ់តារាដទៃទៀតនោះឡើយ។
ជាក់ស្តែង បទ «20 out now» ទើបតែចេញមិនបានប៉ុន្មានថ្ងៃផង តែហាក់មានសន្ទុះគាំទ្រខ្លាំងពីនាក់លេងបណ្តាញសង្គមទាំងនោះ យកទៅសម្តែងលេងជាការកម្សាន្តអារម្មណ៍ ព្រមទាំងទស្សនិកជននិង ហ្វេនៗរបស់តារារូបនេះបានស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក និង Tiktok ផងដែរ។
បញ្ជាក់ផងដែរថា ទេព ពិសិដ្ឋ មានស្នាដៃចម្រៀងថ្មីៗជាច្រើនដែលមាននៅក្នុងផលិតកម្មរស្មីហង្សមាស ដើម្បីបម្រើជូនដល់ទស្សនិកជនស្តាប់កម្សាន្តផងដែរ៕