ឧបករណ៍ពិសេសសម្រាប់ដាក់ក្នុងស្បូន ជួយការពារស្ត្រីពីការឆ្លងមេរោគអេដស៍
អ្នកវិទ្យាសាស្ត្របានបង្កើតឧបករណ៍ពិសេសថ្មីមួយ ដោយដាក់បញ្ចូលក្នុងទ្វារមាសរបស់ស្ត្រីមានប្រសិទ្ធិភាពអាចការពារពីការឆ្លងមេរោគហ៊ីវ បាន ព្រោះវិធីថ្មីនេះអាចជួយកាត់បន្ថយការវាយលុកឆ្លងចូលនូវវីរុស្សទៅលើកោសិកាដែលមាននៅក្នុងទ្វារបន្តពូជស្ត្រី ។
យោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Waterloo ក្នុងប្រទេសកាណាដាបានឱ្យដឹងថា វិធីសាស្ត្រនេះមិនដូចទៅ នឹងវិធីបង្ការការចម្លងមេរោគដែលមានពីមុនដូចជា ការប្រើស្រោមអនាម័យ ឬថ្នាំប្រឆាំងមេរោគ ហ៊ីវ នោះទេ វិធីសាស្ត្រថ្មីនេះផ្តល់ផលប្រយោជន៍ការពារតាមបែបធម្មជាតិ និង សមស្របទៅតាមប្រព័ន្ធការពាររាងកាយ ។
វិធីសាស្ត្រនៃការប្រើឧបករណ៍ដាក់ក្នុងទ្វារមាសស្ត្រីនេះមានផ្ទុកសារធាតុ អ៊ីដ្រូស៊ីក្លរ៉ូគីន (hydroxychloroquine) ដែលវាបញ្ចេញសារធាតុបន្តិចម្តងៗទៅតាមរន្ធតូចៗបំផុតនៃឧបករណ៍នេះ និង ជ្រាបចូលទៅជញ្ជាំងផ្ទៃស្បូនរបស់ស្ត្រី ។ វិធីសាស្ត្រនៃការប្រើ និង លទ្ធផលនៃការសិក្សានេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Journal of Controlled Release ៕ សុផល ប្រភព៖ zeenews.com