ប្រឈមហានិភ័យទ្វេដង ប្រសិនបើស្ត្រីកំពុងពពោះមានអាការស្លេកស្លាំង
ស្ត្រីមានផ្ទៃពោះដែលមានភាពស្លេកស្លាំង ច្រើនមានហានិភ័យទ្វេដងប្រឈមនឹងអាយុជីវិតក្រោយពេលសម្រាលកូនរួច នេះបើប្រៀបធៀបទៅនឹងស្ត្រីដែលមិនមានបញ្ហាខ្វះឈាមក្រហម ដែលបញ្ហានេះច្រើនកើតមានទៅលើស្ត្រីមានចំណូលទាប ។
គេបានសិក្សាទៅលើស្ត្រីជាង ៣០ ម៉ឺននាក់នៅក្នុងប្រទេសចំនួន ២៩ ដោយរកឃើញថា បញ្ហាខ្វះឈាមក្រហមអាចធ្វើឱ្យស្ត្រីប្រឈមបញ្ហាសុខភាពផ្សេងៗ ហើយបញ្ហាខ្វះគ្រាប់ឈាមក្រហមច្រើន ក៏ដោយសារមានជំងឺមួយចំនួនដូចជា ខ្វះវីតាមីនជាតិដែក មានបញ្ហាជំងឺតណពូជ ខ្វះអាហាររូបត្ថម្ភ មានព្រូន ជំងឺគ្រុនចាញ់ និង មេរោគហ៊ីវជាដើម ។
ការស្រាវជ្រាវនេះត្រូវបានដឹកនាំដោយអ្នកស្រាវជ្រាវជនជាតិឥណ្ឌាមួយរូប ។ លទ្ធផលសិក្សាបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ The Lancet Global Health បានបង្ហាញឱ្យដឹងថាអត្រានៃការស្លាប់របស់ស្ត្រីពិតជាមានអត្រាខ្ពស់ប្រសិនបើមានបញ្ហាស្លេកស្លាំង ៕ សុផល (ប្រភព៖ zeenews.com)