បើរំឭកពីការប្រកួតកម្មវិធីចម្រៀងលំដាប់អន្តរជាតិ Cambodian Idol រដូវកាលទី ៥ មហាជនច្បាស់ជានៅចាំនៅឡើយបេក្ខជន Top 6 លោក ទិត សិរីវឌ្ឍនា ដែលត្រូវបានគេលើកឡើងថាមានរូបសម្រស់ស្រដៀងនឹងតារាសម្តែងប្រុស Bosco Wong។
ជាការពិត បើទោះជាមិនអាចលើកពានក្នុងកម្មវិធីប្រកួតខាងលើក្តី តែលោក ទិត សិរីវឌ្ឍនា នៅតែទទួលបានប្រជាប្រិយភាព ដោយបន្តការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ក្នុងនោះ តារាចម្រៀងប្រុសជំនាន់ក្រោយរូបនេះ ក៏បានចេញបទចម្រៀងផ្ទាល់ខ្លួនថែមទៀតផង។
ងាកទៅកាន់ជីវិតឯកជនឯណោះវិញ លោក ទិត សិរីវឌ្ឍនា មិនមែននៅទំនេរនោះទេ គឺលោកមានម្ចាស់បេះដូងរួចហើយ និង បានភ្ជាប់ពាក្យជាមួយគូស្នេហ៍រួចហើយដែរ។ លើសពីនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីទំនាក់ទំនងស្នេហារបស់លោក ទិត សិរីវឌ្ឍនា ដូចពាក្យចាស់ពោលថា ស្នេហាមិនគិតពីអាយុនោះឡើយ ពោលគឺ ឆ្នាំនេះ លោកមានអាយុ ២១ ឆ្នាំ រីឯអនាគតភរិយាមានអាយុ ២៦ ឆ្នាំ ហើយ។
គួរជម្រាបថា បើតាមការបង្ហោះរូបភាពពីអនាគតភរិយាលោក ទិត សិរីវឌ្ឍនា បានបង្ហើបដំរួយថា ថ្ងៃល្អរបស់អ្នកទាំង ២ នឹងមកដល់នៅខែកុម្ភៈ ឆ្នាំ ២០២៦៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖