និយាយពីកូនស្រីច្បងរបស់តារាចម្រៀងប្រុស នី រតនា ដែលមានឈ្មោះថា នីវណ្ណ មែលឡានី ហៅ អូនមែល មានអាយុប្រមាណជិត ៤ ខួបហើយ ដែលកាន់តែធំកូនស្រីបណ្ដូលចិត្តរបស់តារាចម្រៀងប្រុសរូបនេះ មានមុខមាត់កាន់តែស្រស់ស្អាតខ្លាំង។
ពិតណាស់ កន្លងមក អូនមែល តែងត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ និង សរសើរខ្លាំងពីសកម្មភាពដ៏វ័យឆ្លាត មុខមាត់ក្រមិចក្រមើម និយាយស្ដីគួរឱ្យស្រឡាញ់របស់នាងតូច ដែលប៉ាម៉ាក់តែងបង្ហាញលើបណ្ដាញសង្គមជាហូរហែនោះ។
ជាក់ស្ដែង ថ្មីៗនេះ កូនស្រីរបស់តារាចម្រៀងរូបនេះ កាន់តែឆក់បានការចាប់អារម្មណ៍សរសើរខ្លាំង ក្រោយបានឃើញលោក នី រតនា បង្ហាញវីដេអូមួយពី អូនមែល ដែលបានឱ្យនាងតូចហាត់រៀនរបាំខ្មែរ ដោយទើបតែរៀនបានប៉ុន្មានមានដុងឆាប់ចេះចាប់បាន អាចរាំលេងយ៉ាងទន់ភ្លន់គួរឱ្យស្រឡាញ់ខ្លាំង៕






