ប៉ុន្មានថ្ងៃមកនេះ ប្រធានបទរបស់ផេក «អាក្លូ» ដែលបាននិយាយប៉ះពាល់ដល់កូនប្រុសរបស់ អ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត នៅតែជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះដែរ ក្រុមគ្រួសាររបស់តារាចម្រៀងខាងលើ ក៏បានធ្វើតាមផ្លូវច្បាប់រួចរាល់ដូចគ្នា។
មហាជន និង តារាប្រុសស្រីជាច្រើន ក៏បានចូលរួមប្រតិកម្មនៅការផលិតវីដេអូ និង ប្រើពាក្យមិនសមរម្យប៉ះពាល់ ដល់កូនប្រុស អ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត ដោយរួមមាន អ្នកនាង យក់ ថិតរដ្ឋា ដែរ។
ក្នុងនាមជាមនុស្សស្រី និង ជាម្តាយដូចគ្នា អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះសារលើកទឹកចិត្ត អ្នកនាង ទេព បូព្រឹក្ស និង រៀបរាប់ពាក្យពេចន៍ជាច្រើនថា៖ «កុំគិតច្រើនពេកណាអូន អូនត្រូវតែរឹងមាំ ហើយនិងថែរក្សាសុខភាពផងណាអូន ដើម្បីជម្នះគ្រប់ឧបសគ្គទាំងអស់ ដែលបានកើតឡើងចំពោះអូន និង គ្រួសារ។ អ្នកសាង គេនឹងបានទទួលកម្មពៀររបស់ពួកគេត្រឡប់ទៅវិញ! បងជូនពរឱ្យអូន និង វីត ព្រមទាំងក្មួយសុខសប្បាយ និង ឆាប់បានស្រស់ស្រាយឡើងវិញណាប្អូនសម្លាញ់របស់បងទាំងពីរ។ ជូនពរក្មួយអ៊ំ មានសុខភាពល្អ និង ឆ្លាត»៕