អត់ការងារធ្វើ មួយគ្រួសារគ្នា ៣ នាក់ បែកគំនិតរៀនធ្វើធ្មេញពី Youtube រួចបើកគ្លីនិករកលុយបាន ២ ឆ្នាំ ទើបបែកការ

Share This

មានករណីដ៏គួរឱ្យហួសចិត្តមួយ ដោយមានគ្រួសារមួយនៅ Havlików Brod សារធារណរដ្ឋឆេក បាននាំគ្នារៀនធ្វើធ្មេញពី Youtube ហើយបើកគ្លីនិកធ្មេញដោយខ្លួនឯងរកលុយបានយ៉ាងស្រួល តែចុងក្រោយបែកធ្លាយការពិត ត្រូវជាប់ទោសមួយគ្រួសារ។

តាមព័ត៌មានបានឱ្យដឹងថា គ្រួសារមួយនេះមានកូនប្រុសវ័យ ២២ ឆ្នាំម្នាក់ ព្រមទាំងឪពុកវ័យ ៤៤ ឆ្នាំ និង ម្តាយវ័យ ៥០ ឆ្នាំ។ គ្រួសារនេះបានបើកគ្លីនិកធ្មេញមួយដោយគ្មានអាជ្ញាប័ណ្ណវេជ្ជសាស្រ្ត ឬ ការបណ្តុះបណ្តាលណាមួយឱ្យត្រឹមត្រូវឡើយ តែពួកគេបានរៀនមកពី Youtube ហើយក៏យកមកបម្រើសេវាកម្មឱ្យភ្ញៀវ។

ក្នុងនោះកូនប្រុសបានដើរតួជាពេទ្យធ្មេញផ្ទាល់ រីឯម្តាយជាអ្នកចាត់ចែងរកថ្នាំ និង ឧបករណ៍ធ្វើធ្មេញទាំងឡាយ ចំណែកឪពុកវិញជាអ្នកធ្វើធ្មេញដាក់ និង ពុម្ពធ្មេញផ្សេងៗ។ គ្លីនិកនេះ មានសេវាកម្មដូចពេទ្យធ្មេញទូទៅ តែគ្រាន់តែមានតម្លៃទាបជាង ដែលធ្វើឱ្យភ្ញៀវជាច្រើនចាប់អារម្មណ៍មកទទួលសេវាកម្មយ៉ាងច្រើនកុះករ ហើយក្រោយពីបើកបានរយៈពេល ២ ឆ្នាំ ពួកគេកើបលុយបានប្រមាណ ១៨៥​ ៥០០ ដុល្លារអាមេរិក។

យ៉ាងណាមិញ ក្រោយពីមានការរាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធ គ្រួសារនេះក៏ត្រូវបានគេឃាត់ខ្លួនកាលពីដើមឆ្នាំ ២០២៥ កន្លងទៅ ក្រោមការចោទប្រកាន់ជាច្រើនដូចជា​ អាជីវកម្មខុសច្បាប់ ការលាងលុយ ការប៉ុនប៉ងធ្វើបាបរាងកាយ ការជួញដូរគ្រឿងញៀនខុសច្បាប់ (ប្រើថ្នាំសន្លប់ដោយគ្មានអាជ្ញាប័ណ្ណ) និង ចោរកម្ម (ការយកឧបករណ៍ពីមន្ទីរពេទ្យទៅប្រើប្រាស់ផ្ទាល់ខ្លួន) ហើយអាចនឹងជាប់គុករហូតដល់ទៅ ៨ ឆ្នាំ បើសិនជាគេរកឃើញថាមានកំហុសពិតមែន៕

ប្រភព៖ Khaosod

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ព័ត៌មានបន្ថែម

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ