មហាជននិយមតាមដានការងារសិល្បៈ និង ជីវិតឯកជនរបស់តារាចម្រៀងរ៉េប KingChi ច្បាស់ជាបានជ្រាបហើយថា បច្ចុប្បន្ន តារាចម្រៀងរ៉េបល្បីឈ្មោះ និង ជា Coach ក្នុងកម្មវិធី Fighter Rapper រូបនេះ មានភរិយារួចហើយដែរ។
បច្ចុប្បន្ន KingChi និង ភរិយា បានចងចំណងអាពាហ៍ពិពាហ៍ប្រមាណ ៧ ឆ្នាំ កន្លះមកហើយ ដោយទទួលបានចំណងដៃកូនប្រុសចំនួន ២ នាក់។
ងាកទៅកាន់ភរិយារបស់តារាចម្រៀងរ៉េប KingChi គឺអ្នកនាង ម៉ាណូឡែន ឯណោះវិញ ក៏មានមហាជន និង អ្នកគាំទ្រជាច្រើនបានស្គាល់អ្នកនាងហើយ ដោយអ្នកនាង គឺជាថៅកែហាងសាឡន Manolen Salon។ យ៉ាងណាមិញ ថ្មីៗនេះ អ្នកគាំទ្រកំពុងបង្ហាញអារម្មណ៍ព្រួយបារម្ភ បន្ទាប់ពីភរិយា KingChi បានបង្ហោះសារ សេងហាងសាឡន ព្រោះបញ្ហាសុខភាព។
ក្នុងនោះ អ្នកនាង ម៉ាណូឡែន ភរិយាតារាចម្រៀងរ៉េប KingChi បានរៀបរាប់ថា៖ «ត្រូវការសេងសាឡន មូលហេតុ ជាងឈឺខ្សោយតម្រងនោម»៕