ធនាគារ វីង ពង្រីកឱកាសកម្មសិក្សាដល់និស្សិតកម្ពុជាកាន់តែច្រើន

Share This

ធនាគារ វីង បានសហការជាមួយសាកលវិទ្យាល័យឈានមុខចំនួន៩ បន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានយុវជនកម្ពុជាតាមរយៈអនុវត្តន៍ការងារជាក់ស្តែង។

ធនាគារ វីង បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍយុវជន ដោយបានចាប់ដៃគូសហការជាមួយស្ថាប័នអប់រំឈានមុខគេចំនួន ៩ បន្ថែមទៀត ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់សិស្ស-និស្សិតកម្ពុជា ក្នុងការទទួលបាននូវបទពិសោធន៍ការងារពិតប្រាកដតាមរយៈតាមរយៈកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ខ្លួន។

ពិធីចុះហត្ថលេខានៃភាពជាដៃគូបានរៀបចំធ្វើឡើងនៅឯអគារធនាគារវីងថៅវើ ដោយមានការចូលរួមពីតំណាងសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ, សាកលវិទ្យាល័យបៀលប្រាយ, សាកលវិទ្យាល័យ លីមកុកវីង, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា, សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន, អង្គការភាពញញឹមនៃកុមារ, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, និងសាកលវិទ្យាល័យវេស្ទើន។ កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីការរួមកម្លាំងគ្នាដើម្បីត្រួសត្រាសផ្លូវសម្រាប់និស្សិតក្នុងការកសាងសមត្ថភាពឱ្យបានរឹងមាំ ហើយទទួលបានអាជីពការងារដ៏ល្អ។

គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយផ្អែកលើភាពជោគជ័យនៃកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ដើម្បីជួយដល់យុវជនឱ្យទទួលបាននូវការបណ្តុះបណ្តាលដែលមានរចនាសម្ព័ន្ធច្បាស់លាស់ បទពិសោធន៍អនុវត្តការងារជាក់ស្តែង ក៏ដូចជាជំនាញអភិវឌ្ឍន៍បុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែលមានរយៈពេល ៤ ទៅ ៦ ខែ។ ក្រោយឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងហ្មតចត់ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងពីវិស័យធនាគារ និងជំនាញទន់ដែលចាំបាច់ ដើម្បីត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។

លើសពីការបណ្តុះបណ្តាលនូវជំនាញមួយច្បាស់លាស់ ធនាគារ វីង ក៏មានការផ្តល់ជូននូវទំនុកបម្រុងហិរញ្ញវត្ថុ និងអត្ថប្រយោជន៍សុខភាពផងដែរ ដែលរួមមាន៖ ប្រាក់ឧបត្ថម្ភប្រចាំខែ, ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់, រួមទាំងការស្នាក់នៅជាដើម។ អត្ថប្រយោជន៍ទាំងនេះអនុញ្ញាតឱ្យសិក្ខាកាមអាចផ្តោតអារម្មណ៍ទាំងស្រុងលើការកសាងជំនាញ និងសមត្ថភាពរបស់ពួកគេប្រកបដោយភាពជឿជាក់។ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់សិក្ខាកាមអ្នកដែលមានឆន្ទៈមោះមុត និងសក្តានុពលខ្ពស់ នឹងត្រូវបានជ្រើសរើសជាបុគ្គលិកបម្រើការងារពេញម៉ោងនៅធនាគារ វីង ដែលប្រែក្លាយពីបទពិសោធន៍នៃការអនុវត្តឆ្ពោះទៅចាប់យកអាជីពពិតប្រាកដ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង បានលើកឡើងថា៖ “និស្សិតសមនឹងទទួលបានការគាំទ្រខ្លាំងក្លា ដើម្បីឈានជើងចូលទីផ្សារការងារដោយទំនុកចិត្ត ក៏ដូចជារួមចំណែកឱ្យកាន់តែច្រើនសំដៅលើកកម្ពស់សង្គមជាតិរបស់យើងឆ្ពោះទៅមុខកាន់តែប្រសើរឡើង។”

កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សាមិនត្រឹមតែផ្ដល់ការបណ្ដុះបណ្ដាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍសមត្ថភាពយុវជនក្នុងការកសាងទំនុកចិត្ត ការប្រាស្រ័យទាក់ទងល្អ ក៏ដូចជាការចាប់យកអាជីពដែលពួកគេចូលចិត្ត សម្រាប់ផែនការជីវិតនាពេលអនាគត ដែលនេះគឺជាការកសាងធនធានដ៏ចាំបាច់បំផុតដើម្បីភាពរីកចម្រើនប្រទេសជាតិរបស់យើង។”

កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា របស់ធនាគារ វីង បានបង្កើតផលវិជ្ជមានគួរឱ្យកត់សម្គាល់ដែលស្តែងឱ្យឃើញតាមរយៈសមិទ្ធផលអភិវឌ្ឍធនធានយុវជនជាបន្តបន្ទាប់។ មកទល់នឹងពេលនេះ មានកម្មសិក្សាការី ១០២ នាក់បានបញ្ចប់ការសិក្សាពីកម្មវិធីនេះដោយជោគជ័យ ដោយ ៨៥នាក់ បានចូលបម្រើការងារពេញម៉ោងនៅធនាគារ វីង។ ក្នុងនោះដែរ ក៏មាននូវកម្មសិក្សាការីនារីមានចំនួន 1/4 នៃសិក្ខាកាមទាំងអស់ ដែលនេះជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការរួមចំណែកកសាងធនធានមនុស្ស ក៏ដូចជាជំរុញកំណើនប្រកបដោយបរិយាបន្ន និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសហគមន៍។

គូសបញ្ជាក់ផងដែរ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ ធនាគារ វីង ក៏បានចាប់ដៃសហការជាមួយស្ថាប័នអប់រំចំនួន៦ ផ្សេងទៀត ដើម្បីផ្តល់ឱកាសកម្មសិក្សាបានកាន់តែទូលំទូលាយ។ និស្សិតដែលចាប់អារម្មណ៍នឹងឱកាសកម្មសិក្សានៅធនាគារ វីង អាចទំនាក់ទំនងតាមរយៈស្ថាប័នអប់រំរៀងៗខ្លួន ឬទាក់ទងដោយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង។

ជាមួយនឹងភាពជាដៃគូថ្មីទាំងនេះ ធនាគារ វីង ជឿជាក់ថា យុវជនកម្ពុជាកាន់តែច្រើននឹងទទួលបានបទពិសោធន៍ ការប្រាស្រ័យទាក់ទងល្អ និងជំនាញពោរពេញដោយសមត្ថភាព និងភាពជឿជាក់ ដើម្បីរីកចម្រើនក្នុងទីផ្សារការងារ។ ការណ៍នេះជួយកសាងកម្លាំងពលកម្មរបស់ប្រទេសជាតិឆ្ពោះទៅមុខជាមួយនឹងកាលានុវត្តភាព និងរីកចម្រើនប្រកបដោយសមធម៌ និងភាពធន់៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

នៅកោះកុង ចាប់បានទូកមួយគ្រឿង តាមសមុទ្រចេញពីថៃ រកឃើញកញ្ឆាក្រៀមជាង ៦១ គីឡូក្រាម និង សារធាតុផ្សំជាង ៥០០ គីឡូក្រាម

ឃើញផ្ទុះប្រតិកម្មលើការហៅ «តារា TikTok» ជំទាវ ចន ច័ន្ទលក្ខិណា ប្រាប់ឱ្យបើកចិត្តទូលាយ រួចគិតពីរឿងវិជ្ជមាន

ប្រុសៗគួរគិតឡើងវិញ! អ្នកជំនាញថា ប្រុសៗគួរតែអង្គុយនោម ប្រសើរជាងឈរនោម ព្រោះជួយសម្រួលបញ្ហាសុខភាពច្រើ

ក្មេងតូចម្នាក់មកពីបាត់ដំបង កើតមកមានដៃ ៤ ជើង ៤ ត្រូវក្រុមគ្រូពេទ្យវះកាត់ ៤ លើកដោយជោគជ័យ ត្រលប់មកលូតលាត់ប្រក្រតីវិញដូចក្មេងដទៃ

បរទេសឃើញបាក់មុខមួយទំហឹង! បុគ្គលិក ៤ នាក់ក្នុងផ្សារទំនើបមួយនៅបាងកក ព្រួតគ្នាវា-/យភ្ញៀវឡើងចាស់ដៃ ត្រូវគេលួចថតបានយកទៅបង្ហោះព្រាត

ព័ត៌មានបន្ថែម

ការយល់ច្រឡំ ៣ យ៉ាង បង្កើតទម្លាប់រស់នៅគ្មានផាសុកភាព បណ្តាលឱ្យមានហានិភ័យជំងឺបេះដូងកើនឡើងចំពោះប្រជាជនវ័យក្មេងនៅកម្ពុជា

តើការបង្ករោគតាមការរួ-ម/ភេ./.ទ និង ការបង្ករោ-គនៅប្រដាប់ប-ន្តពូ/ជ ខុសគ្នាដូចម្តេច?

ធនាគារ វីង សហការជាមួយ ស.ស.យ.ក ដើម្បីជំរុញគាំទ្រផលិតផលខ្មែរ

ធនាគារ វីង បើកសាខាថ្មីនៅទឹកថ្លា ជួយជំរុញកំណើនសេដ្ឋកិច្ចរាជធានីភ្នំពេញ

សម្រេចបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី Back to School ជាមួយ ASUS – ងាយស្រួលយកតាមខ្លួន ខ្លាំង និងល្អឥតខ្ចោះ!

ធនាគារ វីង បើកឱកាសការងារយ៉ាងទូលំទូលាយ ដល់យុវជនពិការភាពគ-ថ្លង់

ហេតុអ្វីបានជា BABYMONSTER មិនរាំ? ហេតុអ្វីបានជាពួកគេនៅតែឈរធ្មឹងៗនៅលើឆាក?

បើកទំព័រអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន Singapore Airlines ប្ដេជ្ញាបន្តដំណើរ និង ពង្រឹងគោលជំហ ៣ សំខាន់ៗ នៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ