ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការរៀបចំរថយន្តក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ រយៈពេល ០៦ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ទន្ទឹមនេះ សេវាដឹកជញ្ជូនដោយមិនបង់ប្រាក់នេះ នៅបម្រើសេវាដល់ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ដែលបងប្អូនប្រជាពលរដ្ឋតាមបណ្ដាខេត្ត ចង់ត្រឡប់មកភ្នំពេញវិញដោយឥតគិតថ្លៃ អាចឡើងឡានតាមម៉ោងចេញដំណើរចាប់ពីម៉ោង ៦៖៣០ នាទីព្រឹក ដល់ម៉ោង ១១៖៣០ ព្រឹក ទៅតាមចំណតនីមួយៗក្នុងខេត្តរបស់ខ្លួនដែលមានដូចជា ៖
១. ខេត្តព្រែវែង នៅចំណតទីរួមខេត្តព្រៃវែង
២. ខេត្តស្វាយរៀង នៅចំណតទីរួមខេត្តស្វាយរៀង
៣. ខេត្តកណ្ដាល ខេត្តតាកែវ នៅចំណតរង្វង់មូលអូរចំបក់
៤. ខេត្តកែប នៅសាលាបឋមសិក្សាដំណាក់ចង្អើរ
៥. ខេត្តកំពត នៅចំណតរថយន្តទីរួមខេត្តកំពត
៦. ខេត្តព្រះសីហនុ នៅវិមានឯករាជ្យខេត្តព្រះសីហនុ
៧. ខេត្តកោះកុង នៅសាលាខេត្តកោះកុង
៨. ខេត្តកំពង់ឆ្នាំង នៅចំណតរថយន្តផ្សារលើ
៩. ខេត្តពោធិ៍សាត់ នៅទីតាំងបុរីឧកញ៉ា ភូ ពុយ
១០. ខេត្តបាត់ដំបង នៅចំណតរថយន្តផ្សារទំនើប ភូ ពុយ
១១. ខេត្តបន្ទាយមានជ័យ នៅចំណតរថយន្តក្រុងសេរីសោភ័ណ្ឌ
១២. ខេត្តប៉ៃលិន នៅសាលាខេត្តប៉ៃលិន
១៣. ខេត្តកំពង់ធំ នៅចំណតរថយន្តខេត្តកំពង់ធំ នៅវិថីប្រជាធិបតេយ្យ ខាងកើតវិមានឯករាជ្យ (ក្រោយមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ)
១៤. ខេត្តសៀមរាប នៅបុរីរដ្ឋបាលខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)
១៥. ខេត្តឧត្តរមានជ័យ នៅមុខវេទិកាបុណ្យអុំទូក ខេត្តឧត្តរមានជ័យ
១៦. ខេត្តព្រះវិហារ នៅសាលាក្រុងព្រះវិហារ
១៧. ខេត្តកំពង់ចាម នៅចំណតរថយន្តខេត្តកំពង់ចាម
១៨. ខេត្តត្បូងឃ្មុំ នៅចំណតផ្សារសួង
១៩. ខេត្តក្រចេះ នៅមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត (រង្វង់មូលព្រាបស)
២០. ខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង
២១. ខេត្តមណ្ឌលគិរី នៅរង្វង់មូលគោព្រៃ
២២. ខេត្តរតនគិរី-ភ្នំពេញ ចំណតរថយន្ត តាយសេង៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖