ចេះតែមាន ! បុរសម្នាក់ប្ដឹងចោទប្រកាន់អតីតមិត្តស្រីថា បានបំបាក់លិង្គរបស់ខ្លួន ប៉ុន្តែប៉ូលិសពុំអើពើ
ថ្មីៗនេះបុរសជនជាតិតៃវ៉ាន់ម្នាក់បានចូលទៅកាន់ប៉ុស្ដិ៍ប៉ូលិសក្រុង Tainan ដើម្បីដាក់ពាក្យបណ្ដឹងចោទប្រកាន់ទៅលើអតីតមិត្តស្រីរបស់ខ្លួនថា បានបំបាក់លិង្គរបស់លោកខណៈដែលកំពុងរួមភេទ ហើយគ្រានោះដែរគាត់ក៏បានបង្ហាញលិង្គរបួសនោះឱ្យប៉ូលិសបានឃើញទៀតផង ។ ប្រភពព័ត៌មានបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ Wang រស់នៅទីក្រុង Tainan កោះតៃវ៉ាន់ ចំណែកអតីតមិត្តស្រីរបស់គាត់មិនត្រូវបានបង្ហាញឈ្មោះឡើយ ។
លោក Wang បានរៀបរាប់ទាំងយកដៃខ្ទប់ប្រដាប់ភេទរបស់គាត់យ៉ាងដូច្នេះថា មុនកើតហេតុលោក និង អតីតមិត្តស្រីបានព្រមព្រាងគ្នារួមភេទជាលើកចុងក្រោយមុននឹកបែកផ្លូវរៀងៗខ្លួន ហើយខណៈដែលកំពុងរួមភេទនោះ ស្រាប់តែមិត្តស្រីមានចេតនាធ្វើឱ្យលិង្គរបស់លោកបាក់តែម្ដង ។
យ៉ាងណាមិញទាក់ទងនឹងពាក្យបណ្ដឹងរបស់លោក Wang ហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ ដោយប៉ូលិសយល់ថាគ្មានភ័ស្ដុតាងគ្រប់គ្រាន់ ហើយណាមួយបើតាមការពិនិត្យពីសំណាក់គ្រូពេទ្យបានបញ្ជាក់ថា ប្រដាប់ភេទរបស់គាត់អាចរបួសដោយសារតែរួមភេទប្រញាប់ប្រញាល់ ឬ បង្ខំខ្លាំងពេក ទើបធ្វើឱ្យឈឺចាប់ និង ហើមខ្លាំង ៕
ដោយ៖ ម៉ានី
ប្រភព៖ Nextshark