ណាត់ Crush ចាំមើលឱ្យហើយទៅ ២ ថ្ងៃទៀត មានបាតុភូតសូរ្យគ្រាសកូនកាត់ដ៏កម្រ
ថ្មីៗនេះ សារព័ត៌មានបរទេស Live Mint បានចុះផ្សាយថា សូរ្យគ្រាសកូនកាត់មួយនឹងកើតមានឡើងនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលសូរ្យគ្រាសនេះ កើតឡើងត្រឹមតែ ២ ទៅ ៣ ដងប៉ុណ្ណោះក្នុងមួយសតវត្ស។
យ៉ាងណាមិញ ប្រភពដដែលបានបញ្ជាក់ថា សូរ្យគ្រាសកូនកាត់ចុងក្រោយបានកើតឡើងកាលពីឆ្នាំ ២០១៣ ហើយសូរ្យបន្ទាប់ពីនេះនឹងកើតឡើងនៅឆ្នាំ ២០៣១ ក្រោយមកនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២១៦៤ ដែលសូរ្យគ្រាសកូនកាត់នេះ ត្រូវបានគេដាក់ឈ្មោះថា Ningaloo Eclipse ដោយកើតឡើងនៅពេលព្រះច័ន្ទ ឆ្លងកាត់ព្រះអាទិត្យ និង ភពផែនដី ប៉ុន្តែមានតែពន្លឺព្រះអាទិត្យមួយផ្នែកប៉ុណ្ណោះ ដែលអាចមើលឃើញ។
ដោយឡែក បើយោងតាមអង្គការ NASA បានឱ្យដឹងថា សូរ្យគ្រាសមាន ៤ ប្រភេទគឺ Rarest, Annular, Partial, Hybrid ។ ហើយបើយោងតាមរបាយការណ៍មួយចំនួននៅអូស្ត្រាលីខាងលិច បានបង្ហាញថា បាតុភូតសូរ្យគ្រាសកូនកាត់ដ៏កម្រ នឹងកើតមានចាប់ពីម៉ោង ១០:២៩ យប់ដល់ម៉ោង ១០:៣៥ នាទីយប់ ខណៈដែលទីម័រខាងកើត នឹងកើតមានបាតុភូតនេះ ចាប់ពីម៉ោង ១១:១៩ យប់ដល់ម៉ោង ១១:២២ យប់ EDT រីឯ នៅប្រទេសឥណ្ឌូនេស៊ី វានឹងអាចមើលឃើញពីម៉ោង ១១:២៣ យប់ដល់ម៉ោង ១១:៥៨ យប់។
ជាមួយគ្នានេះដែរ សារព័ត៌មានបរទេស នឹងត្រៀមផ្សាយផ្ទាល់ក្នុង YouTube របស់ TimeAndDate.com នៅម៉ោង ៩:៣០ យប់ និង YouTube របស់ Gravity Discovery Center & Observatory នៅម៉ោងប្រហែល ១០ យប់៕
ប្រភព ៖ Live Mint