កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនិយមស្នេហាវិស័យបវរកញ្ញា កំពុងមានការសោកស្តាយយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់ម្ចាស់ផេក Yellow oji ដែលជាផេកផ្សព្វផ្សាយ និង លើកពីវិស័យបវរកញ្ញាកម្ពុជា។ ក្នុងនោះ ផេកដែលតែងតែជជែកពីបវរកញ្ញា Yellow oji នេះដែរ គឺជាការគ្រប់គ្រងរបស់លោក Kimhong LY។
តាមការឱ្យដឹង តាមរយៈផេក Review តាមអារម្មណ៍ បានឱ្យដឹងថា លោក Kimhong LY បានទទួលមរណភាពដោយរោគាពាធ នៅល្ងាចថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ហើយ។
ក្រោយទទួលដំណឹងដ៏សោកសៅមួយនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាបវរកញ្ញាជាច្រើនបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោក Kimhong Ly និង បង្ហាញការសោកស្តាយនៃធនធានមួយរូប ដែលតែងមានសកម្មភាពចូលរួមលើកស្ទួយវិស័យបវរកញ្ញាកម្ពុជាយ៉ាងច្រើន៕